កីឡា
កម្ពុជា ឈ្នះមេដាយ ៦៣ គ្រឿង នៅស៊ីហ្គេម ២០២២ ឈរលេខ ៨ ក្នុងតារាង ១១ ប្រទេស
ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបញ្ចប់ជាផ្លូវការហើយត្រឹមយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ខណៈកម្ពុជា ឈ្នះមេដាយសរុប ៦៣ គ្រឿង។

អត្តពលិកកម្ពុជា រកមេដាយបានសរុប ៦៣ គ្រឿង លើ ១៥ ប្រភេទកីឡា ក្នុងនោះមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ១៣ គ្រឿង និងមេដាយសំរឹទ្ធ ៤១ គ្រឿង។
សរុបប្រភេទកីឡា និងមេដាយ ដែលកម្ពុជា ទទួលបាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ រួមមាន៖
មេដាយមាស ៩ គ្រឿង លើប្រភេទកីឡាវ៉ូវីណាម ៣ គ្រឿង, កីឡាប៊ូល និងប៉េតង់ ២ គ្រឿង, កីឡាឃីកបុកស៊ីង ១ គ្រឿង, កីឡាតេក្វាន់ដូ WT ១ គ្រឿង និងកីឡាចំបាប់ ១ គ្រឿង។ ខណៈមេដាយប្រាក់ ១៣ គ្រឿង លើប្រភេទកីឡាឃីកបុកស៊ីង ៣ គ្រឿង, កីឡាប៊ូល និងប៉េតង់ ២ គ្រឿង, កីឡាវ៉ូវីណាម ២ គ្រឿង, កីឡាតេក្វាន់ដូ WT ១ គ្រឿង, កីឡាចំបាប់ ១ គ្រឿង, កីឡាកាយសម្ព័ន្ធ ៣គ្រឿង កីឡាប្រដាល់សកល ១ គ្រឿង។
ដោយឡែកមេដាយសំរឹទ្ធ ៤១ គ្រឿង លើកីឡាវ៉ូវីណាម ៩ គ្រឿង, កីឡាប្រដាល់គុនខ្មែរ ៦ គ្រឿង, កីឡាចំបាប់ ៤ គ្រឿង, កីឡាវូស៊ូ ៣គ្រឿង, កីឡាតេក្វាន់ដូ WT ៣គ្រឿង, កីឡាការ៉ាតេ ៣ គ្រឿង, កីឡាប្រដាល់សកល ៣ គ្រឿង, កីឡាប៊ូល និងប៉េតង់ ៣គ្រឿង, កីឡាឃីកបុកស៊ីង ១ គ្រឿង, កីឡាទូកកានូ/រ៉ូអ៊ីង ១ គ្រឿង, កីឡាជឺជីតស៊ូ ១ គ្រឿង, កីឡាយូដូ ១ គ្រឿង, កីឡាកាយសម្ព័ន្ធ ១ គ្រឿង, កីឡាបាល់ទះ ១ គ្រឿង និងកីឡាហែលទឹក ១ គ្រឿង។

ម្ចាស់ផ្ទះវៀតណាម រកបានមេដាយសរុប ៤៤៦cគ្រឿង ក្នុងនោះមាស ២០៥, ប្រាក់ ១២៥, សំរឹទ្ធ ១១៦។ លេខ២ ថៃ មេដាយសរុប ៣៣១ ក្នុងនោះមាស ៩២, ប្រាក់ ១០៣, និងសំរឹទ្ធ ១៣៦។ លេខ៣ ឥណ្ឌូនេស៊ី រកបានមេដាយសរុប ២៤១ ក្នុងនោះមាស ៦៩, ប្រាក់ ៩១, សំរឹទ្ធ ៨២។ លេខ៤ ហ្វីលីពីន រកបាន ២២៦មេដាយ ជាមួយនឹងមាស៥២, ប្រាក់ ៧០ និងសំរឹទ្ធ ១០៤។ លេខ៥ សិង្ហបុរី រកបាន ១៦៦មេដាយ មាស ៤៧, ប្រាក់ ៤៦ សំរឹទ្ធ ៧៣។ ម៉ាឡេស៊ី លេខ៦ រកបាន ១៧៤ ក្នុងនោះមាស ៣៩, ប្រាក់ ៤៥, សំរឹទ្ធ ៩០។ លេខ៧ មីយ៉ាន់ម៉ា រកបាន ៦២ ដោយមានមាស ៩, ប្រាក់ ១៨ និងសំរឹទ្ធ៣៥។ ដោយឡែកឡាវ ដែលនៅក្រោមកម្ពុជា ឈរនៅលេខ ៩ រកបានមេដាយសរុប ៤២ ក្នុងនោះមាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៣៣។ ដោយឡែកព្រុយណេ ឈរនៅលេខ ១០ រកមេដាយបាន ៣គ្រឿង មានមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ ខណៈចុងក្រោយគេទីម័រខាងកើត រកបាន ៥មេដាយ ក្នុងនោះប្រាក់ ៣ និងសំរឹទ្ធ ២ ពុំអាចរកបានមេដាយមាសឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


