កីឡា
កំណត់ត្រាថ្មី អាស៊ីមាន៦ប្រទេសទៅ World Cup ជុំចុងក្រោយចុងឆ្នាំនេះ
ទ្វីបអាស៊ីមានប្រទេសចំនួន៦ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលទៅប្រកួតជុំចុងក្រោយនៃជើងឯកបាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ២០២២ នៅប្រទេសកាតា បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលីបានប្រកួតឈ្នះប៉េរូកាលពីយប់មិញ។

នៅតំបន់អាស៊ីទទួលបានកៅអីទៅជុំចុងក្រោយជើងឯកពិភពលោកចំនួន៤.៥ដែលមានថា មានប្រទេស៤ទទួលបានកៅអីក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ី និងកន្លះកៅអីទៀតប្រកួតជម្រុះជាមួយទ្វីបផ្សេង។ អូស្ត្រាលីប្រកួតជម្រុះនៅតំបន់អាស៊ីបានត្រឹមកន្លះកៅអីប៉ុណ្ណោះ ដូច្នេះបានទៅប្រកួតឈ្នះប៉េរូដែលមានកន្លះកៅអីនៅតំបន់ CONMEBOL ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ កាលពីយប់មិញដើម្បីបានកៅអីឡើងជុំចុងក្រោយតែម្តង។
ក្រុមជម្រើសជាតិអាស៊ីទាំង៦ដែលបានទៅជុំចុងក្រោយគឺ កាតាក្នុងនាមម្ចាស់ផ្ទះទទួលបានកៅអីដោយស្វ័យប្រវត្តិ ប៉ុន្តែប្រទេសនេះក៏ចូលរួមប្រកួតជម្រុះដែរដើម្បីបង្កើនគុណភាព។ ៥ប្រទេសផ្សេងទៀតដែលទទួលបានកៅអីពីការប្រកួតជម្រុះគឺ អ៉ីរ៉ង់ អូស្ត្រាលី កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងជប៉ុន។
ប្រទេសអាស៊ីទាំង៦
- កាតា (ម្ចាស់ផ្ទះ)
- អ៉ីរ៉ង់
- អូស្ត្រាលី
- កូរ៉េខាងត្បូង
- អារ៉ាប៊ីសាអូឌីត
- ជប៉ុន

សូមបញ្ជាក់ការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២ នឹងធ្វើនៅប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំ២០២២នេះដែលមានប្រទេសសរុបចំនួន៣២មកពីទូទាំងពិភពលោក និងចែកចេញជា៨ពូលដែលក្នុងមួយពូលមាន៤ប្រទេស៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


