កីឡា
បន្ទប់ដែល Messi ស្នាក់នៅអំឡុងព្រឹត្តការណ៍ World Cup 2022 នឹងប្រែក្លាយទៅជា សារមន្ទីរ
បន្ទប់ដែលកីឡាករ Lionel Messi ស្នាក់នៅ អំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា គ្រោងប្រែក្លាយទៅជាសារមន្ទីរ បន្ទាប់ពីជោគជ័យរបស់អាហ្សង់ទីនក្នុងព្រឹត្តិការណ៍នេះ។

Messi គឺជាកីឡាករសំខាន់មួយរូប ក្នុងការជួយឲ្យអាហ្សង់ទីន ឈ្នះពាន World Cup ជាលើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ ហើយខ្សែប្រយុទ្ធក្លិប PSG រូបនេះ បានជាប់ឈ្មោះជាកីឡាករលេងល្អជាងគេ ប្រចាំ Tournament បន្ទាប់ពីស៊ុតបញ្ចូលទីបាន២គ្រាប់ នៅវគ្គផ្តាច់ព្រ័ត្រ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ៣៥ឆ្នាំរូបនេះ ឈ្នះបានត្រឹមតែស្បែកជើងប្រាក់ប៉ុណ្ណោះ ដោយស៊ុតបាន៧គ្រាប់ ចាញ់ Mbappe មួយគ្រាប់។

ឥឡូវនេះ សមិទ្ធិផលរបស់គាត់ ត្រូវបានគេកំណត់ថាជាអមតៈ ហើយអ្នកសារព័ត៌មាន Achraf Ben Ayad បានសរសេរថា សាកលវិទ្យាល័យកាតា ដែលជាកន្លែង Messi ស្នាក់នៅ នឹងត្រូវប្រែក្លាយទៅជា “សារមន្ទីរខ្នាតតូចមួយ”។
សាកលវិទ្យាល័យកាតា បានចេញផ្សាយរូបថតជាបន្តបន្ទាប់ បង្ហាញពីបន្ទប់ដែលក្រុមជម្រើសជាតិអាហ្សង់ទីនស្នាក់នៅ ហើយនៅក្នុងការបង្ហោះចុងក្រោយ សាកលវិទ្យាល័យនេះបានប្រកាសថា បន្ទប់ B201 ដែលប្រើដោយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នឹងក្លាយទៅជាសារមន្ទីរ ទោះមិនទាន់មានការបញ្ជាក់ច្បាស់ៗ អំពីពេលវេលាដែលសារមន្ទីរនេះ នឹងបើកចំពោះសាធារណជនក៏ដោយ។

យោងតាមរបាយការណ៍របស់ Daily Mail, ក្រុមដែលដឹកនាំដោយ Messi បានសម្រេចចិត្តស្នាក់នៅក្នុងបរិវេណសាកលវិទ្យាល័យដ៏ធំទូលាយ ជំនួសឲ្យការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ដូច្នេះពួកគេអាចរៀបចំកម្មវិធីតាមបែបប្រពៃណីរបស់ពួកគេ ដូចជាការសាច់អាំងសាច់គោជាដើម។
គួរបញ្ជាក់ថា អាហ្សង់ទីន បានចាប់ផ្តើមយុទ្ធនាការប្រកួត World Cup ជាមួយបរាជ័យក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត ២-១ យ៉ាងភ្ញាក់ផ្អើលជាទីបំផុត ប៉ុន្តែនៅទីបំផុត ពួកគេបានយកឈ្នះបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្លាយជាម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, Indian Express
ចុចអាន៖ អាហ្សង់ទីន ចេញវីដេអូបុណ្យណូអែលពិសេសបំផុត អរគុណ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


