Connect with us

កីឡា

កែវ សុខផេង ស្ថិតក្នុងចំណោមកីឡាករលេចធ្លោទាំង ៥ ក្នុងការប្រកួត AFC Cup 2022 តំបន់អាស៊ាន

បានផុស

នៅ

ការប្រកួត​ក្លិប​បាល់ទាត់​លំដាប់​ទី​ ២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2022 គ្រោង​នឹង​ត្រលប់​មកវិញ​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ហើយ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០២០ ដែល​ត្រូវបាន​លុបចោល​ដោយសារ​បញ្ហា​កូ​វីដ​។ ក្រុម​អាស៊ាន​នឹង​ផ្តល់​ភាព​រីករាយ​ដល់​ការប្រកួត​ប្រចាំ​តំបន់​ដែលមាន ១១​ ប្រទេសមកពី​អាស៊ីអាគ្នេយ៍ ក្នុង​ពូ​ល G ដល់​ពូ​ល I ។​

​ចាប់តាំងពី​ទម្រង់​បែងចែក​តំបន់ ត្រូវបាន​ដាក់បញ្ចូល​ការប្រកួត​កាលពី ៥ ​ឆ្នាំមុន តារា​ជាច្រើន​មកពី​ទូទាំង​តំបន់​បានបង្ហាញ​ភាពលេច​ធ្លោ​ជាមួយ​កីឡាករ​ល្បីៗ​ជាច្រើន​។ មុន​ការប្រកួត​ដ៏​ធំ​នៅ​តំបន់​អាស៊ាន​នៅ​ថ្ងៃ​សុក្រ គេហទំព័រផ្លូវការរបស់​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (the-AFC.com) បានជ្រើសរើសកីឡាករមួយចំនួនដែលគួរតាមដាន ក្នុងនោះមានកីឡាកររបស់កម្ពុជា កែវ សុខផេង មកពីក្លិបវិសាខាផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេហទំព័រ​ដដែល​ខាងលើ​បាន​សរសេរ​រៀបរាប់ថា កីឡាករ​កម្ពុជា​ដ៏​លេចធ្លោ​មួយរូប ក្នុង​រយៈពេល ៧​ឆ្នាំ​ចុង​ក្រោយនេះ កែវ សុខ​ផេង ត្រៀម​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ពានរង្វាន់ AFC Cup ក្នុង​វ័យ ៣០​ ឆ្នាំ ខណៈដែល​ទាំង​រូបគេ និង​វិសាខា សុទ្ធតែ​មិនដែល​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នេះ​។​

​សុខ​ផេង បាន​មានឈ្មោះ​ក្នុងការ​ប្រកួត​នេះ បន្ទាប់ពី​ទើបតែ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនាការ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2023 ដែល​រូបគេ​បា​នរក​គ្រាប់​បាល់​តាម​ស្មើ ជួយ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Keisuke Honda ក្នុង​លទ្ធផល​ស្មើ ២-២ ទល់នឹង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ជាមួយ​ក្លិប សុខ​ផេង បានឈ្នះ​ជើងឯក​លី​គជា​មួយ បឹងកេត និង​ភ្នំពេញ​ក្រោ​ន​។ កីឡាករ​វ័យ ៣០​ឆ្នាំ​រូបនេះ បាន​ចូលរួម​វិសាខា​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​បាន​ក្លាយជា​កីឡាករ​ឆ្នើម​របស់​ពួកគេ​តាំងពី​ពេល​នោះមក ដោយបាន​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ២​ ឆ្នាំ​ជាប់ៗ​គ្នា​។ ខណៈពេលដែល​កំពុង​ព្យាយាម​ចង់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា លើក​ទី​ ៣ ជាមួយ​វិសាខា​នោះ ជ័យជម្នះ​ក្នុង​ពានរង្វាន់​របស់​ពួកគេ​បាន​ធានាបាន​នូវ​ការចូលរួម​ក្នុង AFC Cup ជា​លើកដំបូង​។

​កីឡាករ​មកពី​ក្លិប​ក្នុង​តំបន់​អាស៊ាន​ដទៃទៀត​មានដូចជា កីឡាករ Ilija Spasojevic (​របស់​ក្លិប Bali United) ឥណ្ឌូនេស៊ី​, កីឡាករ Nguyen Hoang Duc (​របស់​ក្លិប Viettel FC) វៀតណាម​, កីឡាករ Ronald Ngah (​របស់​ក្លិប Kedah Darul Aman) ម៉ាឡេស៊ី និង​កីឡាករ Boris Kopitovic (​របស់​ក្លិប Tampines Rovers) សិង្ហ​បុរី ដែល​ត្រូវបាន AFC លើ​យកមក​និយាយ​។​

​សូមបញ្ជាក់ថា AFC Cup ២០២២ ប្រចាំ​តំបន់​អាស៊ាន មាន ១១ ​ក្រុម​ចូលរួម​ប្រកួត បែង​ចែកចេញជា ៣ ​ពូ​ល ក្នុងនោះ​ពូ​ល G មាន ក្លិប Kaya-Iloilo (​ហ្វីលីពីន​), Bali United (​ឥណ្ឌូនេស៊ី​), Kedah Darul Aman (​ម៉ាឡេស៊ី​) និង​វិសាខា (​កម្ពុជា​)​។ ពូ​ល H រួមមាន Kauala Lumpour City (​ម៉ាឡេស៊ី​), Tampines Rovers (​សិង្ហ​បុរី​) និង PSM Maskassar (​ឥណ្ឌូនេស៊ី​)​។ ដោយឡែក​ពូ​ល I មាន Viettel FC (​វៀតណាម​), Hougang United (​សិង្ហ​បុរី​), ភ្នំពេញ​ក្រោ​ន (​កម្ពុជា​) និង Young Elephants (​ឡាវ​)​។​

​មានតែ​ក្រុម​លេខ​ ១ ប្រចាំ​ពូ​ល​ទាំង ៣ ​ប៉ុណ្ណោះ​ដែល​បាន​កៅអី​ឡើងទៅ​វគ្គ​បន្ទាប់ ខណៈ​ក្រុម​លេខ​ ២ ល្អ​នឹងត្រូវ​ជ្រើសរើស​យកតែ ១ ​ក្រុម ក្នុងចំណោម​ពូ​ល​ទាំង ៣៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២២ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៣ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៦ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម