កីឡា
លោក វ៉ាត់ ចំរើន៖ ឆ្នាំ២០២១ និងឆ្នាំ២០២២ គឺជាឆ្នាំពិសេសក្នុងការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានលើកឡើងថា ឆ្នាំ២០២១ និងឆ្នាំ២០២២ គឺជាឆ្នាំពិសេសដែលគណៈកម្មការជំនាញទាំង១៤របស់CAMSOC ត្រូវត្រៀមខ្លួន និងធ្វើសកម្មភាពការងារយ៉ាងសកម្ម

ដើម្បីឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២នាឆ្នាំ២០២៣ ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើមឆ្ពោះទៅទទួលរៀបចំស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលយើងមានផែនការច្បាស់លាស់ក្នុងការរៀបចំការហ្វឹកហាត់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
អគ្គលេខាធិការ CAMSOC បន្តថា គណៈកម្មការជំនាញទាំង១៤នៃCAMSOCនឹងចាប់ផ្តើមធ្វើការងារចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តាមផែនការរបស់ខ្លួន ដើម្បីឲ្យទាន់ពេលវេលា។

ចាប់ពីពេលនេះតទៅ គ្រប់គណៈកម្មការជំនាញទាំងអស់ ត្រូវធ្វើការយ៉ាងសកម្ម ដើម្បីឲ្យប្រាកដប្រជាថា ដល់ឆ្នាំស៊ីហ្គេម ២០២៣ អ្វីៗទាំងអស់ត្រូវរួចរាល់គ្រប់ជ្រុងជ្រោយទាំងអស់ ដូចជាកម្មវិធីរត់ភ្លើងគុបនៅកម្ពុជា និងនៅបណ្តាប្រទេសអាស៊ាន, ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ, ការប្រកួតមុនស៊ីហ្គេមជាដើម ដោយឆ្នាំ២០២១ និងឆ្នាំ២០២២ គឺជាឆ្នាំពិសេសក្នុងការត្រៀមខ្លួនឲ្យបានរួចរាល់។
ការបញ្ជាក់ប្រាប់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គឺក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOCកាលពីថ្ងៃទី២២ ធ្នូម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយពីសម្រាកមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


