កីឡា
U-18 នារីកម្ពុជា ចាញ់ថៃ ប្រកួតដំបូង ក្នុងពាន AFF U-18 Women’s Championship 2022
ក្រុមបាល់ទាត់ជម្រើសជាតិនារី អាយុក្រោម១៨ឆ្នាំកម្ពុជា បានរងបរាជ័យប្រកួតដំបូងពានរង្វាន់ជើងឯកនារីអាស៊ានអាយុក្រោម ១៨ឆ្នាំ (AFF U-18 Women’s Championship 2022) ក្រោមថ្វីជើងក្រុមជម្រើសជាតិនារី អាយុក្រោម១៨ឆ្នាំថៃ ពូល B ដោយលទ្ធផល ០-៤ នាល្ងាចថ្ងៃទី២២ ខែកក្កដា នេះ។
ក្នុងការប្រកួត U-18 នារីថៃ មានប្រៀបជាងកម្ពុជា ខ្លាំងដោយគ្រាន់តែចាប់ផ្ដើមការប្រកួតបាន ៤នាទីក៏អាចរកគ្រាប់បាល់នាំមុខមុន ដោយកីឡាការិនី Aimee។ លុះចូលដល់នាទីទី១០ គ្រាប់បាល់ទី២ ក៏បានកើតឡើងសម្រាប់ថៃ និងបន្តរកគ្រាប់បាប់ទី៣ បានសម្រេចនៅនាទី១៨ ដោយកីឡាការិនី Gina Thongphan និងកីឡាការិនី Praewa Nudnabi។ គ្រាប់បាល់ចុងក្រោយនៃវគ្គទី១ គឺនៅនាទី៣២ ទាត់ចូលដោយកីឡាការិនី Gina Thongphan ជាថ្មីម្ដងទៀត ហើយក៏បានរក្សាលទ្ធផល ០-៤ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ថៃ នៅតែបន្តមានប្រៀបជាង ហើយក៏មានឱកាសទាត់ទីកម្ពុជា ជាច្រើនលើកច្រើនសារ ប៉ុន្តែធ្វើពុំបានសម្រេចឡើយ និងបានរក្សាលទ្ធផល ០-៤ ដល់ចប់ការប្រកួត។
ដូច្នេះលទ្ធផលចាញ់នេះធ្វើឱ្យនារីកម្ពុជា ឈរនៅលេខ៥បាតតារាងជាបណ្ដោះអាសន្ន។ ដោយឡែកប្រកួតបន្ទាប់របស់ U-18 នារីកម្ពុជា ត្រូវជួបក្រុម U-18 នារីឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


