កីឡា
Ronaldo ខកខានផ្ញើរបាយការណ៍ហ្វឹកហាត់ផ្ទាល់ខ្លួនឲ្យ Man Utd ក្នុងអំឡុងពេល Pre-season
Cristiano Ronaldo មកទល់ពេលនេះបានខកខានក្នុងការរាយការណ៍ពីការហ្វឹកហាត់ផ្ទាល់ខ្លួនក្នុងអំឡុងពេលត្រៀមមុនបើករដូវកាល (Pre-Season) ក្នុងរដូវក្តៅនេះ ដោយបានលើកឡើងពីបញ្ហាគ្រួសារ ដ្បិតរូបគេបានខកខានដំណើរប្រកួតទេសចរណ៍របស់ក្លិបនៅប្រទេសថៃ និងអូស្ត្រាលី ផងដែរ។

យោងតាមសារព័ត៌មាន Mirror ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះ បានខកខានក្នុងការរាយការណ៍ពីកាតព្វកិច្ចក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Erik ten Hag មុនពេលក្រុមធ្វើដំណើរទៅប្រទេសថៃ និងអូស្ត្រាលី ដោយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានលើកឡើងពីបញ្ហាគ្រួសារ ហើយថែមទាំងធ្វើឲ្យគេដឹងថាចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ។
សេចក្ដីរាយការណ៍បានបន្ថែមថា លោក Ten Hag ជាមួយក្លិប នឹងស្វែងរកពេលវេលាកំណត់ថាតើ Ronaldo គ្រោងនឹងត្រលប់មកកាន់ទីលានហ្វឹកហាត់ Carrington ដែលជាកន្លែងកីឡាកររបស់ Man Utd នឹងចូលជំរំឡើងវិញសម្រាប់ការហ្វឹកហាត់មុនបើករដូវកាលនៅថ្ងៃអង្គារខាងមុខនេះ។ ក្រុមបានឡើងយន្តហោះពីប្រទេសអូស្ត្រាលី បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយក្រុម Aston Villa ក្នុងទីក្រុង Perth កាលពីម្សិលមិញ ហើយលោក Ten Hag បានឲ្យពួកគេសម្រាកនៅថ្ងៃចន្ទ មុនពេលត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃអង្គារ។

បន្ទាប់មក Man Utd នឹងត្រូវជួបប្រកួតមិត្តភាពមុនបើករដូវកាលចំនួនពីរទៀត ក្នុងចន្លោះពេលជាង ២៤ ម៉ោង នៅចុងសប្ដាហ៍ក្រោយ ដោយជួប Atletico Madrid ក្នុងទីក្រុង Oslo ថ្ងៃសៅរ៍បន្ទាប់ និងបន្ទាប់មក Rayo Vallecano នា Old Trafford នៅថ្ងៃអាទិត្យ។
វត្តមានរបស់ Ronaldo ក្នុងការប្រកួតទាំងពីរនេះ នៅតែជាការជជែកវែកញែកនៅឡើយ បន្ទាប់ពីខកខានមិនបានប្រកួតនៅមុនបើករដូវកាលមកទល់ពេលនេះ ដោយកីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានហ្វឹកហាត់ដោយខ្លួនឯងក្នុងគោលបំណងរក្សាភាពរឹងមាំរបស់គេ។
ជាមួយគ្នាផងដែរ គូប្រកួតក្លិប Atletico Mardid បានលេចចេញជាជម្រើសដ៏មានសក្ដានុពលសម្រាប់ Ronaldo ដែលត្រូវបាននិយាយជាប់ទាក់ទងយ៉ាងខ្លាំងជាមួយ Chelsea និង Bayern Munich កាលពីដើមរដូវក្តៅមុនពេលពួកគេទើបតែចុះហត្ថលេខាយកបានកីឡាករ Raheem Sterling និង Sadio Mane រៀងៗខ្លួន។ ខ្សែប្រយុទ្ធរូបនេះក៏ត្រូវបានក្លិបរបស់លីគអារ៉ាប៊ីសាអ៊ូឌីត ដាក់សំណើខ្ពស់ប្រាក់ខែថ្លៃផងដែរ ប៉ុន្តែគេមានបំណងចង់បន្តលេងនៅអឺរ៉ុប។
ចុងក្រោយនេះរបាយការណ៍មួយនៅក្នុងកាសែត The Times បង្ហាញថា Atletico Madrid កំពុងស្វែងរកលទ្ធភាពក្នុងការលក់ Antoine Griezmann ដើម្បីសម្រាលពីតារាងប្រាក់ឈ្នួលរបស់ពួកគេ ហើយទុកចំណែកនេះសម្រាប់ Ronaldo ដែលចង់បន្តលេងក្នុងក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពី Man United មិនអាចរកកៅអីលេងបាននៅរដូវកាលនេះ (Man Utd ត្រូវលេង UEFA Europa League)។
Man United បើកចំហចំពោះគំនិត នៃការអនុញ្ញាតឲ្យ Ronaldo ចាកចេញពីក្លិបក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១ ឆ្នាំ ប៉ុន្តែប្រសិនបើកីឡាករសញ្ជាតិព័រទុយហ្គាល់ចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយ Old Trafford ហើយត្រលប់ទៅក្លិបវិញនៅរដូវក្តៅក្រោយ លុះត្រាតែពួកគេបានកៅអីលេង UEFA Champions League៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ