កីឡា
កម្ពុជា រំពឹងដណ្តើមបានមេដាយមាស៣គ្រឿងពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី
កម្ពុជា បានដាក់ក្ដីរំពឹងក្នុងការដណ្តើមបានមេដាយមាស ចំនួន៣គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូណេស៊ី។ នេះបើតាមការបញ្ជាក់ដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា ហើយនឹងបញ្ចប់នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដោយកម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា ក្នុងចំណោម ១៤ប្រភេទ រួមមាន អត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និងប៊ូស្យា។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដដែលបានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជា អាចនឹងដណ្តើមបានមេដាយមាស ៣គ្រឿង រួមទាំងប្រាក់ និងសំរិទ្ធជាច្រើនគ្រឿងទៀត តែឆ្នាំ២០២២នេះ កម្ពុជាមានវិញ្ញាសាឯកត្តជន ១២២ និងវិញ្ញាសាជាក្រុម១១ សរុប ១៣៣វិញ្ញាសា។ «យើងរំពឹងទុកថា នឹងបំបែកកំណត់ត្រាចាស់ឆ្នាំ២០១៧ ជាមួយនឹងកំណត់ត្រាថ្មី មេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ប្រហែល១០គ្រឿង និងសំរិទ្ធ១៥គ្រឿងផងដែរ លើ៤ប្រភេទកីឡា ក្នុងចំណោម១១ប្រភេទកីឡា។ ក្រោមការយកចិត្តទុកដាក់របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងក្រសួងអប់រំ យុវជន និងកីឡា និងសកម្មភាពហ្វឹកហាត់យ៉ាងខ្លាំងរបស់អត្តពលិកជនពិការកម្ពុជា។» នេះជាការបញ្ជាក់របស់លោក យី វាសនា។
សូមរំឮកថា កម្ពុជា ធ្លាប់ធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីលើលទី៧ ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដោយរកមេដាយសរុប ៩គ្រឿង ក្នុងនោះមាស ៣គ្រឿង ប្រាក់ ៤គ្រឿង និងសំរឹទ្ធិ ២គ្រឿង។ ដោយឡែកលើកចុងក្រោយ កាលពីឆ្នាំ២០១៧ កម្ពុជា រកមេដាយប្រាក់៥ និងសំរឹទ្ធ៥៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


