កីឡា
កម្ពុជា នឹងធ្វើពិធីទទួល និងដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមល្ងាចនេះ ដើម្បីបញ្ជាក់ថាដល់វេនធ្វើម្ចាស់ផ្ទះហើយ
នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំពិធីទទួលទង់ ដង្ហែទង់ និងជ័យលាភីមេដាយ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដើម្បីជាសារបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏នឹងចូលមកដល់វេនរបស់កម្ពុជាហើយ បន្ទាប់ពីខែឧសភាកន្លងទៅ បានទង់ស៊ីហ្គេម។

ពិធីទទួល និងដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមនេះ នឹងធ្វើឡើង នាវេលាម៉ោង ៤:០០នាទីរសៀល ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

មកសម្តេចពិជ័យសេនា ទៀ បាញ់ នឹងបំពាក់កម្រងផ្កាជូនថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី មានពិការភាពដែលដណ្ដើមបានជ័យលាភីនៅជណ្ដើរយន្ដហោះពិសេស រួចទើបធ្វើដំណើរមកទីតាំងប្រារព្ធពិធី ដោយឯកឧត្តម ហ៊ុន ម៉ានី នឹងប្រគល់ទង់ជូនសម្តេចពិជ័យសេនា ក្រវីទង់ និងថ្លែងសន្ទុរកថាខ្លី។
បន្ទាប់មកទើបក្បួនរថយន្ដនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្សី បត់តាមមហាវិថីព្រះនរោត្តម រួចបត់ទៅមហាវិថីព្រះសីហនុ បន្ទាប់មកបន្តដំណើរតាមមហាវិថីសាធារណរដ្ឋប្រជាមានិតប៉ូឡូញ រួចបត់ចូលទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សូមបញ្ជាក់ថា អត្តពលិកជនពិការកម្ពុជា បានបញ្ចប់ភារកិច្ចប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយដណ្តើមបានមេដាយសរុប ២៨គ្រឿង និងឈរលេខរៀងទី៧ ក្នុងចំណោម ១១ប្រទេស។ មេដាយទាំង ២៨គ្រឿង របស់កម្ពុជា មានមេដាយមាស ៧គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


