កីឡា
កម្ពុជា ទទួលបានមេដាយគ្រប់ប្រភេទកីឡា ដែលដាក់ចូលរួមប្រកួតក្នុងកីឡាសកលវិទ្យាល័យអាស៊ាន នៅថៃ
កីឡាករ កីឡាការិនីកម្ពុជា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games 2022) លើកទី ២០ នៅប្រទេសថៃ ជាផ្លូវការហើយ ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ ប្រទេស។

ព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី ២០ នេះ កម្ពុជាបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ៤៨ រូប មាន ៥ ប្រភេទរួមមាន កីឡាប៉េតង់ កីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាការ៉ាតេ និងកីឡាអត្តពលកម្ម ហើយកម្ពុជាបានទទួលមេដាយគ្រប់ប្រភេទកីឡាទាំង ៥ ក្នុងចំណោមកីឡាជារួមដែលមាន ២៣ ប្រភេទកីឡា។

ជាលទ្ធផលនៃការប្រកួតក្រុមកីឡាករ-កីឡាការិនីកម្ពុជា ទទួលបានមេដាយសរុបចំនួន ១៧ គ្រឿង ក្នុងនោះរួមមាន៖ មេដាយមាស ២ គ្រឿង ប្រាក់ ៧ គ្រឿង និងមេដាយសំរឹទ្ធិ ៨ គ្រឿង។
មេដាយមាស ២ គ្រឿង គឺលើប្រភេទកីឡាប៉េតង់ ១ គ្រឿង ដោយកីឡាករ សិន វង់, ភាព វ៉ាឃីម, ឃួន លីហួរ និងអាំ ពិសិដ្ឋ លើវិញ្ញាសាជាក្រុម បុរស ៣ ទល់ ៣។ និងប្រភេទកីឡាគុនដាវ ១ គ្រឿង កីឡាការិនី ឆាយ លីនលី កីឡាការិនី យី លីហ្សា និងកីឡាការិនី ស៊ន និច ប្រកួតលើវិញ្ញាសារនារី “ដាវតូច” ជាក្រុមនារី ៣ នាក់។
មេដាយប្រាក់ ៧គ្រឿងមានលើកីឡាតេក្វាន់ដូ WT ២ គ្រឿង, ការ៉ាតេ ១ គ្រឿង, គុនដាវ ១ គ្រឿង, ប៉េតង់ ៣ គ្រឿង ខណៈមេដាយសំរឹទ្ធ ៨ គ្រឿងមានលើប្រភេទកីឡាតេក្វាន់ដូ WT ២ គ្រឿង, ប៉េតង់ ២ គ្រឿង, គុនដាវ ២ គ្រឿង, អត្តពលកម្ម ១ គ្រឿង និងការ៉ាតេ ១ គ្រឿង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ ដោយមានប្រទេសចំនួន ១១ ចូលរួម ហើយការប្រកួតលើកក្រោយនឹងធ្វើនៅប្រទេសឥណ្ឌូណេស៊ី វិញម្ដងនាឆ្នាំ ២០២៤៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


