Connect with us

កីឡា

បាល់ទាត់កម្ពុជា សម្លឹងរកធនធានកីឡាករបន្ថែមជាពិសេស ១៨ ឆ្នាំ ឈានចូល ១៩ ឆ្នាំ

បានផុស

នៅ

ការប្រកួតជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២២ បានបញ្ចប់ការប្រកួតទាំងស្រុងហើយ ត្រឹមល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ នៅទីលានមជ្ឈមណ្ឌលសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់ទាំង ២ប្រភេទអាយុនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ ដោយមានក្រុមមកពីសាលាបាល់ទាត់​តម្រង់ ២៥រាជធានី-ខេត្ត និងក្លិបបាល់ទាត់នានានៅកម្ពុជា។ ក្នុងនោះផងដែរ យុវជនអាយុក្រោម ១៥ឆ្នាំ មានចំនួន ៣៧​ក្រុម មកពីក្លិបចំនួន ១៤ និងសាលាតម្រង់ទិស ២៣ រាជធានីខេត្ត ខណៈយុវជនអាយុក្រោម ១៨ឆ្នាំ មានចំនួន ៣៩ ក្រុម មកពីក្លិបចំនួន១៤ និងសាលាតម្រង់ទិស ២៥រាជធានីខេត្ត។

ថ្លែងក្នុងពិធីបិទការប្រកួត លោក ឡា ឡៃ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាតំណាង​​លោក សៅ សុខា ប្រធានសហព័ន្ធ មានប្រសាសន៍ថា ស្រប​គ្នាទៅនឹងផែនការអភិវឌ្ឍយុវជនសម្រាប់ការប្រកួតកីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធ​កំពុងសម្លឹងរកធនធាន​កីឡាករបន្ថែមជាពិសេស ១៨ ឆ្នាំ ឈានចូល ១៩ឆ្នាំ។ ការរៀបចំ​ប្រកួត​នៅពេលនេះគឺជាចំនុចសំខាន់មួយនៅក្នុងចំណោមចំនុចសំខាន់ទាំង ១២ នៃចក្ខុវិស័យ បេសកម្មរបស់សហព័ន្ធ​បាល់ទាត់កម្ពុជា។

ផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ទាំង ១២ ចំណុចដែលសហព័ន្ធកីឡាបាល់ទាត់បានដាក់ចេញ មានទី១ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ២ ការអភិវឌ្ឍន៍ថ្នាល និងយុវជន, ៣ ការអភិវឌ្ឍន៍ប្រកួត, ៤ ការអភិវឌ្ឍន៍ក្រុមជម្រើសជាតិ, ៥ ការអភិវឌ្ឍន៍គ្រូបង្វឹក, ៦ ការអភិវឌ្ឍន៍អាជ្ញាកណ្ដាល, ៧ ការអភិវឌ្ឍន៍បាល់ទាត់ក្នុងសាល, ៨ ការអភិវឌ្ឍន៍បាល់ទាត់នារី, ៩ ការទទួលធ្វើជាម្ចាស់ផ្ទះ, ១០ ការអភិវឌ្ឍន៍ក្លិប, ១១ ការអភិវឌ្ឍន៍ការគ្រប់គ្រង រដ្ឋបាល និងនីតិកម្ម និងទី១២ ការអភិវឌ្ឍន៍ទីផ្សារ ព័ត៌មាន និងអ្នកគាំទ្រ។

ក្រោយឆ្លងកាត់ការប្រកួតអស់ជាង៥ខែ ទីបំផុតក្រុមម្ចាស់ជ័យលាភីត្រូវបានរកឃើញ ដោយជើងឯកអាយុក្រោម ១៨ឆ្នាំ បានទៅ U-18 វិសាខា ក្រោយយកឈ្នះ U-18 ភ្នំពេញក្រោន ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ស្របពេលដែលជើងឯកអាយុក្រោម ១៥ឆ្នាំ បានទៅលើ U-15 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) ក្រោយបានយកឈ្នះ U-15 សាលាតម្រង់ទិសខេត្តស្វាយរៀង ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។

បញ្ជាក់ថា ពានរង្វាន់ជ្រើសរើសជើងឯកយុវជនទាំង ២កម្រិតអាយុនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានក្លិប និងក្រុមមកពីគ្រប់សាលាតម្រង់ទិសបាល់ទាត់ ២៥រាជធានី-ខេត្ត ចូលរួមប្រកួត៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៧ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម