កីឡា
ដោនថោន បញ្ចប់ភារកិច្ចក្នុងពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន ដោយរកបាន ៣ពិន្ទុក្នុងពូល
ក្រុមតំណាងកម្ពុជា ដោនថោនស្ពត បានបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) ធ្វើនៅប្រទេសថៃ ជាផ្លូវការហើយ ត្រឹមថ្ងៃទី០៦ ខែកញ្ញានេះ ដោយបានត្រឹម ៣ពិន្ទុក្នុងពូល A។
ថ្ងៃចុងក្រោយនេះ ដោនថោន ត្រូវជួបប្រកួតជាមួយក្រុមខ្លាំង និងជាម្ចាស់ផ្ទះថៃ Hongyen Thakam ប៉ុន្តែលទ្ធផលបញ្ចប់ទៅដោយបានចាញ់ ១១-២។ ក្នុងការប្រកួតវគ្គទី១ ដោនថោន បានបើកការនាំមុខមុនលើក្រុម Hongyen Thakam នៅនាទី១ ដោយសារកីឡាករថៃធ្វើឱ្យចូលទីដោយខ្លួនឯង ប៉ុន្តែគេក៏បានវាយបកត្រលប់មកវិញ ៣គ្រាប់ផ្ទួនៗ ធ្វើឱ្យបញ្ចប់វគ្គទី១ Hongyen Thakam នាំមុខដោនថោន ៣-១។

យ៉ាងណាមិញនៅវគ្គទី២ Hongyen Thakam បានបន្ថែមគ្រាប់បាល់ដល់ទៅ ៨គ្រាប់ ខណៈដោនថោន សងវិញបានតែ ១គ្រាប់ប៉ុណ្ណោះ និងរក្សាលទ្ធផលចុងក្រោយ ១១-២ ដល់ចប់ការប្រកួតជាផ្លូវការ។
បរាជ័យនេះធ្វើឱ្យដោនថោន ឈរនៅលេខ៣ ជាផ្លូវការក្នុងតារាង មាន៣ពិន្ទុ លើក្រុមលេខ៤ ព្រុយណេ ដែលមិនដែលឈ្នះសោះ ហើយក្រុមរបស់ថៃ ជាមួយ ឥណ្ឌូនេស៊ី ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ