កីឡា
លោក Klopp មិនខ្លាចត្រូវដេញចេញដូចគ្រូ Chelsea ទោះយប់មិញ Liverpool ចាញ់ក្នុង UCL
ក្លិបហង្សក្រហម Liverpool កាលពីយប់មិញបានរងបរាជ័យប្រកួតបើកឆាកពូល A ក្រោយចាញ់ម្ចាស់ផ្ទះ Napoli ៤-១ ដោយមិននឹកស្មាន។
Liverpool មានសាច់បាល់លេងច្រើនក្នុងតង់ទីមួយ ប៉ុន្តែលទ្ធផលត្រូវបាន Napoli នាំមុខ ៣-០ ហើយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដែលបានឈ្នះ Champions League ជាមួយ Liverpool ក្នុងឆ្នាំ ២០១៩ និងបាននាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុនបាននិយាយថា មានរឿងជាច្រើនដែលត្រូវកែតម្រូវ។
លោក Klopp បាននិយាយថា «វាហាក់ដូចជា យើងត្រូវបង្កើតខ្លួនយើងឡើងវិញ ដូច្នេះវាពិតជាមានចំណុចខ្វះខាតច្រើន មិនមែនគ្រប់ការប្រកួតទាំងអស់នោះទេ ប៉ុន្តែឥឡូវនេះ។ ផ្នែកដ៏រីករាយ គឺយើងត្រូវធ្វើវានៅពាក់កណ្តាលរដូវកាល Premier League និងយុទ្ធនាការ Champions League»។ «យើងត្រូវតែស្វែងរកការរៀបចំ ដើម្បីឱ្យកាន់តែល្អប្រសើរនៅក្នុងអ្វីគ្រប់យ៉ាងគួរឱ្យកត់សម្គាល់»។
នៅពេលត្រូវបានសួរថា តើគាត់មានការព្រួយបារម្ភអំពីការត្រូវបណ្ដេញចេញដូចគ្រូបង្វឹក Chelsea លោក Tuchel ដែរទេ? លោកតបថា៖ «មិនពិតទេ ប៉ុន្តែមានអ្នកណាដឹង? ភាពខុសគ្នា គឺពួកគេ [ម្ចាស់ក្លិប Chelsea] គឺជាម្ចាស់ក្លិបប្រភេទផ្សេងគ្នា។ ម្ចាស់របស់យើងមានភាពស្ងប់ស្ងាត់ ហើយរំពឹងថាខ្ញុំនឹងរៀបចំស្ថានភាព ហើយមិនគិតថាមានអ្នកផ្សេងគួរតែតម្រៀបវាបានជំនួសខ្ញុំនោះទេ។»
គួររំឮកថា នេះគឺជាលើកទី ២ ដែល Liverpool បរាជ័យប្រកួតដំបូងក្នុង UCL ហើយក្រោមថ្វីជើងរបស់ Napoli ដូចគ្នា ដោយកាលពីរដូវកាល ២០១៩-២០ បានចាញ់ ២-០ ម្ដងរួចមកហើយ។
គូដទៃទៀតយប់មិញបញ្ចប់ទៅដោយលទ្ធផលដូចខាងក្រោម៖
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


