Connect with us

កីឡា

គ្រូដ៏ជោគជ័យរបស់ជម្រើសជាតិវៀតណាម ឈានដល់ផ្លូវបំបែកជាមួយសហព័ន្ធ​

បានផុស

នៅ

នៅ​ថ្ងៃត្រង់ ថ្ងៃ​ទី ១៧ ខែ​តុលា សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) បាន​បញ្ជាក់​ពី​ការ​ចែក​ផ្លូវ​ជា​មួយ​គ្រូ​ជម្រើស​ជាតិ លោក Park Hang-seo ចុង​ឆ្នាំ​នេះ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១ លោក Park និង VFF បាន​បន្ត​កុងត្រា​ចាស់​ដែល​មាន​រយៈពេល ១ ឆ្នាំ រហូត​ដល់​ចុង​ខែ​មករា ឆ្នាំ ២០២៣។ ក្នុង​ការ​បន្ត​កុងត្រា​នេះ លោក Park បាន​ឈប់​ដឹកនាំ​ក្រុម U-23 បន្ទាប់ពី​ស៊ីហ្គេម លើក​ទី ៣១ ហើយ​ផ្តោត​តែ​លើ​ក្រុម​ជម្រើស​ជាតិ។

យ៉ាងណាមិញ​សារព័ត៌មាន​វៀតណាម ក៏បាន​បញ្ជាក់​ថា សហព័ន្ធ ជាមួយ​នឹង​លោក Park ក៏​មាន​គម្រោង​ពិភាក្សា​គ្នា ដើម្បី​កិច្ចសន្យា​បន្ថែម​ទៀត​ផង​ដែរ នៅ​ក្នុង​សប្ដាហ៍​នេះ។

កិច្ចសន្យា​បច្ចុប្បន្ន​របស់​លោក Park នឹង​ផុត​កំណត់​នៅ​ខែ​មករា ឆ្នាំ ២០២៣​។ លក្ខខណ្ឌ នៃ​កិច្ច​សន្យា​ចែង​ថា ប្រសិនបើ​ភាគី​ទាំងពីរ​យល់ព្រម កិច្ចសន្យា​នឹង​បន្ត​ដោយ​ស្វ័យប្រវត្តិ​រយៈពេល ១ ឆ្នាំ​ទៀត រហូតដល់​ដើម​ឆ្នាំ ២០២៤។ មុន​ជំនួប​នេះ ថ្នាក់ដឹកនាំ VFF និង​លោក Park មាន​សុទិដ្ឋិនិយម​ណាស់។ ភាគី​ទាំងពីរ​ហាក់​មានបំណង​ចង់​បន្ត​កិច្ចសន្យា។ ថ្នាក់ដឹកនាំ VFF នឹង​ស្តាប់​ការ​យល់​ឃើញ​របស់​លោក Park និង​អ្នកតំណាង​របស់​លោក អំពី​បញ្ហា​ទាក់ទង​នឹង​បាល់ទាត់​វៀតណាម។ ភាគី​ទាំងពីរ នឹង​ពិភាក្សា​គ្នា​រក​សំឡេង​រួម​មុននឹង​ធ្វើការ​សម្រេចចិត្ត។ បន្ទាប់មក VFF បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ពន្យារ​ពេល​នា​ពេល​ខាងមុខនេះ។

គ្រូ​បង្វឹក Park Hang-seo បាន​មក​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ ២០១៧។ ក្នុង​រយៈពេល ៥ ឆ្នាំ នៃ​ការ​គ្រប់គ្រង​ក្រុម​ជម្រើស​ជាតិ និង​ក្រុម U23 លោក Park បាន​ជួយ​បាល់ទាត់​វៀតណាម​ឲ្យ​មាន​ភាព​ល្បីល្បាញ​មិន​ត្រឹមតែ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទ្វីប​ទាំងមូល​ផង​ដែរ។

លោក​ដឹកនាំ​ក្រុម U23 វៀតណាម ទទួល​បាន​ជើងឯក​រង​ពាន​ទ្វីប​អាស៊ី អាយុ​ក្រោម ២៣ ឆ្នាំ (AFC U23 Championship) ឆ្នាំ ២០១៨ ឈ្នះ​មេដាយ​មាស ស៊ីហ្គេម ២ សម័យកាល​ជាប់​គ្នា (២០១៩ និង ២០២១)។ ជួយ​ក្រុម​ជម្រើស​ជាតិ ឈ្នះ​ពានរង្វាន់​ជើងឯក​អាស៊ាន (AFF Cup 2018), ជួយ​វៀតណាម ឲ្យ​ឈាន​ចូល​វគ្គ ៨ ក្រុម​ចុងក្រោយ នៃ​ជើងឯក​ទ្វីប​អាស៊ី (AFC Asian Cup) ឆ្នាំ ២០១៩ និង​លេង​ដល់​វគ្គ​ជម្រុះ​ជុំ​ទី ៣ ដើម្បី​ដណ្ដើម​កៅអី​ទៅ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) ឆ្នាំ ២០២២ នៅ​ប្រទេស​កាតា៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

ភាពយន្តគំនូរជីវចល ១២ កំដរកុមារភាពកុមារកម្ពុជាជាង ២ទសវត្សរ៍មុន និងយកបានប្រជាប្រិយភាពខ្លាំង

សេដ្ឋកិច្ច៣៦ នាទីutes មុន

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរឥណ្ឌូនេស៊ីមកលេងកាន់តែច្រើន ក្នុងរដូវកាលបៃតង

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រសួងការងារ សហការជាមួយ TAFTAC ផ្សព្វផ្សាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់រោងចក្រនៅខេត្តតាកែវ

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

សេដ្ឋកិច្ច១ ម៉ោង មុន

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន រំពឹងលេចរូបរាងឡើង ៣ ឆ្នាំ ខាងមុខ

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម