កីឡា
២០២២ បាល់ទះវិសាខាឈ្នះពានសំខាន់៣ ក្នុងនោះពានសម្តេចតេជោម្សិលមិញមានប្រាក់រង្វាន់១ម៉ឺនដុល្លារ
ក្រុមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯកបាល់ទះពានរង្វាន់«សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២» បន្ទាប់ពីប្រកួតឈ្នះក្រុមក្រសួងមហាផ្ទះដោយលទ្ធផល ៣សិត០ កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែតុលា។
ការប្រកួតបាល់ទះពានរង្វាន់បាល់ទះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានប្រើពេលអស់កន្លះខែទើបបានបញ្ចប់កាលពីម្សិលមិញ។ វគ្គផ្តាច់ព្រ័ត្រ វិសាខា បានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិត០ (២៥-១៧, ២៥-១៨ និង ២៥-១៧ពិន្ទុ)។ ជាមួយគ្នានេះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបានចំណាត់ថ្នាក់លេខ៣។

ជយលាភីទាំង៣ក្រុមគឺ ក្រុមជើងឯកវិសាខា ទទួលបានពាន និងប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារអាមេរិក ហើយក្រុមចំណាត់ថ្នាក់លេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់៥ពាន់ដុល្លារអាមេរិក ខណៈក្រុមចំណាត់ថ្នាក់លេខ៣ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបាន ៣ពាន់ដុល្លារ។
នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់សមាគមបាល់ទះវិសាខា បន្ទាប់ពីបានឈ្នះជើងឯកបាល់ទះ Ganzberg Special Volleyball Challenge 2022 ហើយក្រុមវិសាខា (B) បានឈ្នះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២។
ការប្រកួតបាល់ទះពានរង្វាន់សម្តេចតេជោនេះត្រូវបានចាត់ទុកជាការកម្តៅសាច់ដុំ និងបង្កើតគុណភាព សមត្ថភាពរបស់កីឡាករបាល់ទះកម្ពុជាដែលត្រូវត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ដើម្បីចូលរួមអបអរសាទរនៃពិធីបើកការប្រកួតពានរង្វាន់សម្តេចតេជោនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាក៏បានប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់គុយបាផងដែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


