កីឡា
AK2 កម្ពុជា វិញ្ញាសាដែល កម្ពុជា រំពឹងដណ្ដើមមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២
AK2 ដែលស្ថិតនៅប្រភេទកីឡាអេឡិចត្រូនិក ត្រូវបានដាក់ក្ដីរំពឹងក្នុងការដណ្ដើមមេដាយមាស ដោយផ្អែកលើសមិទ្ធផលប្រកួតក្នុងតំបន់ រយៈកាលជាង ១០ ឆ្នាំមកនេះ។

AK2 នឹងត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ស្របពេល AK2 នេះ ជាវិញ្ញាសាដែលម្ចាស់ផ្ទះ នឹងបែងចែកចេញជា ២ វិញ្ញាសាផ្សេងគ្នាបន្ថែមទៀត គឺវិញ្ញាសាជាក្រុម និងវិញ្ញាសាឯកត្តជន ស្ថិតក្នុងចំណោមវិញ្ញាសាទាំង ៩ ត្រូវបានរៀបចំឲ្យប្រកួតនៅកម្ពុជា នៅឆ្នាំក្រោយ សម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅស៊ីហ្គេមផងដែរ លើវិញ្ញាសាដ៏មានប្រជាប្រិយភាពនៅកម្ពុជា។
លោក ឈុន ហាំងជ័រ ហៅ ‘Sento’ ជាអ្នកមានបទពិសោធន៍លើវិញ្ញាសា AK2 ក៏បានបង្ហាញចំណាប់អារម្មណ៍ ភ្ជាប់ជាមួយក្ដីរំពឹង ក៏ដូចជាជឿជាក់ទៅនឹងសក្ដានុពលលើវិញ្ញាសានេះផងដែរ ដោយផ្អែកលើបទពិសោធន៍ចូលរួមប្រកួតកន្លងមកចាប់តាំងពីឆ្នាំ ២០១២ កម្ពុជា តែងតែធ្វើបានល្អ តាមរយៈការឡើងដល់វគ្គផ្ដាច់ព្រ័ត្រជារឿយៗ។

Sento បាននិយាយដូច្នេះថា «ជាការគិតរបស់ខ្ញុំ វិញ្ញាសា AK ដែលគិតថាជាវិញ្ញាសាមានសក្ដានុពលក្នុងស៊ីហ្គេម ខ្ញុំគិតថា ដោយសារកម្ពុជាយើង ប្រហែលជាខ្ទង់ ១០ ឆ្នាំ ក្នុងការប្រកួតអន្តរជាតិ គឺយើងតែងតែឡើងដល់វគ្គផ្ដាច់ព្រ័ត្រ អ៊ីចឹងខ្ញុំគិតថា វិញ្ញាសា AK រំពឹងនឹងបានមេដាយមាសភាគរយច្រើនសឹងតែ ៨០ ភាគរយ»។
ប្រភេទកីឡាអេឡិចត្រូនិក AK2 បានចូលមកកម្ពុជា អំឡុងឆ្នាំ ២០១០ ក្រោយមកក៏ចាប់ផ្ដើមមានការប្រកួតជាហូរហែ រួចបន្ថែមមានការប្រកួតលក្ខណៈអន្តរជាតិ នៅឆ្នាំ ២០១២។
លទ្ធផលរួមមាន ៖
២០១២ ប្រកួតនៅម៉ាឡេស៊ី ៖ ម៉ាឡេស៊ី – ជើងឯក
២០១៣ ប្រកួតនៅថៃ ៖ ឥណ្ឌូណេស៊ី – ជើងឯក (កម្ពុជា ជើងឯករង)
២០១៤ ប្រកួតនៅកម្ពុជា ៖ ថៃ – ជើងឯក (កម្ពុជា ជើងឯករង)
២០១៥ ប្រកួតនៅចិន ៖ កម្ពុជា – ជើងឯក (ម៉ាឡេស៊ី ជើងឯករង)
២០១៦ ប្រកួតនៅឥណ្ឌូណេស៊ី ៖ ថៃ – ជើងឯក (កម្ពុជា ជើងឯករង)
២០១៧ ប្រកួតនៅម៉ាឡេស៊ី ៖ កម្ពុជា – ជើងឯក (ម៉ាឡេស៊ី ជើងឯករង)
២០១៨ ប្រកួតនៅថៃ ៖ សិង្ហបុរី – ជើងឯក (កម្ពុជា ជើងឯករង)
២០១៩ ប្រកួតនៅកម្ពុជា ៖ កម្ពុជា – ជើងឯក (ម៉ាឡេស៊ី ជើងឯករង)
២០២០ ប្រកួតនៅចិន ៖ ម៉ាឡេស៊ី – ជើងឯក (កម្ពុជា ជើងឯករង)
២០២១ (កូវីដ-១៩)
២០២២ ប្រកួតអនឡាញ ៖ កម្ពុជា – ជើងឯក (កម្ពុជា ជើងឯករង)
ក្រុមតំណាងកម្ពុជា បច្ចុប្បន្នក៏កំពុងស្ថិតក្នុងការប្រកួតជម្រុះ ដោយបានឈានចូលដល់រដូវកាលទី ៤ និងជារដូវកាលចុងក្រោយ នៃវគ្គសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុលើគេ ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final)។ តាមគម្រោងការជ្រើសរើសក្រុមតំណាងកម្ពុជា គឺអាចនឹងរកឃើញនៅអំឡុងខែមីនា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


