កីឡា
៤ចំនុចដែលសម្តេចតេជោ ហ៊ុន សែន ឲ្យត្រៀមស៊ីហ្គេម-អាស៊ាមប៉ារ៉ាហ្គេម ២០២៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គន្លឹះសំខាន់៤ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ក្នុងការអញ្ជើញជាអធិបតីក្នុងពិធី បើកកីឡាជាតិ លើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោបានផ្តល់គន្លឹះសំខាន់ចំនួនដូចខាងក្រោម៖
១. ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ កីឡាការិនីទាំងអស់ សូមគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងការប្រកួត សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុការប្រកួត ពីព្រោះថាកីឡាមានស្ដង់ដា បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។

២. សូមអំពាវនាវឲ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពីប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចជាប្រចាំ។ ឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន និងកីឡារស់នៅក្នុងសន្តិភាព។
៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឲ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដែលហៅថាកីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថាជាការទូតដ៏មានប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គមជាតិ។

៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការ បណ្ដុះបណ្ដាល និងអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឲ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឲ្យអត្តពលិកកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតជាអន្តរជាតិនាថ្ងៃអនាគត។

កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ មានប្រភេទកីឡាចំនួន ៣៨ និងប៉ារ៉ាឡាំពិក មានចំនួន ៧ប្រភេទ ដែលសរុបមាន៤០៥វិញ្ញាសា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


