កីឡា
ស្ថាប័នកីឡាជាច្រើនរបស់រុស្ស៊ី ពិចារណាផ្លាស់ប្តូរមកប្រកួតនៅក្រោមទ្វីបអាស៊ី
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFU) មិនមែនជាសហព័ន្ធកីឡារុស្ស៊ីតែមួយគត់ដែលពិចារណាការផ្លាស់ប្តូរទៅប្រកួតក្រោមកីឡាទ្វីបអាស៊ីនោះទេ នេះបើយោងតាម Igor Levitin ដែលជាជំនួយការរបស់លោកប្រធានាធិបតីVladimir Putin ។
ក្រុម ក្លិប និងអត្តពលិករបស់រុស្ស៊ីត្រូវបានជាប់គាំងក្នុងកីឡាសំខាន់ៗជាច្រើន បន្ទាប់ពីសហព័ន្ធអន្តរជាតិ និងទ្វីបដូចជាUEFA និង FIFA ក្នុងវិស័យបាល់ទាត់បានអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)ដើម្បីហាមឃាត់ពួកគេជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន។

ប្រធាន RFU លោក Aleksandr Dyukov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពី ២សប្តាហ៍មុនថា RFU នឹង ”ពិចារណាលើបញ្ហានេះនៅគណៈកម្មាធិការប្រតិបត្តិ” ទាក់ទងនឹងការផ្លាស់ប្តូរទៅចូលរួមជាមួយសហព័ន្ធបាល់ទាត់អាស៊ី (AFC) វិញ។ កាលពីសប្តាហ៍មុន ប្រធានសហព័ន្ធហែលទឹករុស្ស៊ី (RDF) លោក Stanislav Druzhinin បាននិយាយថា ស្ថាប័នរបស់លោកកំពុងពិភាក្សាជាមួយសហព័ន្ធហែលទឹកអន្តរជាតិ (FINA) អំពីការប្តូរទៅសហព័ន្ធហែលទឹកអាស៊ី (AASF) ពីសម្ព័ន្ធកីឡាហែលទឹកអឺរ៉ុប (LEN) និង នេះត្រូវបានផ្តល់ការជឿជាក់ដោយការអត្ថាធិប្បាយរបស់ Levitin ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ។ លើសពីនេះ វាគួរតែផ្តល់ឱកាសដល់អត្តពលិកក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជម្រុះសម្រាប់កីឡាអូឡាំពិករដូវក្តៅ នៅប៉ារីស ឆ្នាំ២០២៤។
លោក Levitin បានបន្ថែមថា “មិនត្រឹមតែ RFU ប៉ុណ្ណោះដែលគិត [ការផ្លាស់ប្តូរទៅកាន់ទ្វីបអាស៊ី] នោះទេ ប៉ុន្តែសហព័ន្ធទាំងអស់គឺត្រូវទៅចូលរួមការប្រកួតអន្តរជាតិ” ។ លោក Levitin ដែលកំពុងនិយាយមកពីប្រទេសកាតា ជាកន្លែងដែល World Cup កំពុងត្រូវបានប្រារព្ធឡើង បាននិយាយថា លោកមិនស៊ាំនឹងផែនការរបស់ RFU ក្នុងការប្តូរទៅ AFC ពី UEFA នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី គួរតែមានឱកាសលេងនៅក្នុង ការប្រកួតផ្លូវការ។ «បន្ទាប់នោះគឺការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ យើងគួរតែប្រកាសខ្លួនយើង បង្ហាញខ្លួនឯង»។លោក Levitin បាននិយាយ។

ការហាមប្រាមរបស់ UEFA និង FIFA មានន័យថា ក្រុមបាល់ទាត់ជម្រើសជាតិបុរសរុស្ស៊ី មិនអាចលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត សម្រាប់កៅអីទៅប្រកួតនៅ World Cup ប្រទេសកាតា ឆ្នាំ២០២២។ រុស្សី ក៏ត្រូវបានហាមប្រាមពីការប្រកួតជម្រុះ Euro 2024 នៅប្រទេសអាឡឺម៉ង់ដែរ ប៉ុន្តែបានប្រកួតមិត្តភាពជាមួយប្រទេសជិតខាងក្នុងតំបន់Kyrgyzstan, Tajikistan និង Uzbekistan ចាប់ពីចុងខែកញ្ញា ដល់ចុងខែវិច្ឆិកា ហើយការប្រកួតមួយទៀតទល់នឹង Bosnia និង Herzegovina ត្រូវបានលុបចោលផងដែរ៕
ប្រភព៖ RT
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


