កីឡា
គ្រូបង្វឹកក្រុមកំពង់ស្ពឺ និយាយឡូយណាស់ ក្រោយឈ្នះក្រុមព្រៃវែង នៅ Slamball
គ្រូបង្វឹករបស់ពង្រូលកំពង់ស្ពឺ លោក ឆាស្មីត ថា ស្មាត់ឌូក និងក្ដូ គឺមាន់ចាញ់ស្រកាកីឡាករចាស់វស្សា ទូច អង្គរក្ស ខណៈក្រុមរបស់លោកអាចវាយបកយកឈ្នះ ២-១ (សិត) នៅកំពង់ស្ពឺ ពានរង្វាន់ Slamball។

លោក សៅ សាមីត ឬហៅថា ឆាស្មីត បានឲ្យដឹងប្រកួតក្រោយប្រកួតចប់នៅកំពង់ស្ពឺថា ការវាយបកយកឈ្នះលើក្រុមឌូក វិញនេះ គឺជាបច្ចេកទេសមួយ ពិសេសការផ្លាស់ប្ដូរកីឡាករប្រកួតតែម្ដង។ គ្រូរបស់ពង្រូលកំពង់ស្ពឺខាងលើនេះបន្ថែមទៀតថា បន្ទាប់ពីសិតទី ១ លោក និងក្រុម ពិភាក្សាគ្នា រួចសម្រេចផ្លាស់ប្ដូរដាក់ ទូច អង្គរក្ស ចូលលេងវិញ។ ដោយសារកន្លងទៅ ទូច អង្គរក្ស ធ្លាប់លេងឈ្នះ ឌូក ក្ដូ និងដឹងពីបច្ចេកទេសលេងយកឈ្នះ ឬតទល់ជាមួយកីឡាកររូបនេះស្រាប់។

លោក ឆាស្មីត បន្តទៀតថា ចំណុចមួយទៀតគឺអាចនិយាយបានថា «មាន់ចាញ់ស្រកា ធ្លាប់ចាញ់ពីមុនដល់ប៉ះគ្នាជាថ្មីនៅតែភ័យ»។ ទូច អង្គរក្ស ដឹងពីរបៀបលេងដើម្បីឈ្នះលើ ឌូក និង ក្ដូ នេះឯង ទើបលទ្ធផលប្រែប្រួលអាចវាយបកយកឈ្នះវិញបានកាលនៅកំពង់ស្ពឺ។

ចំណែកកីឡាករចិត្តត្រជាក់ ទុយ រាជ ឬ រាជភ្លីសក់ ក៏បានឲ្យដឹងថា នៅពេលដោះដូរដាក់ ទូច អង្គរក្ស ចូលគឺជួយក្រុមបានច្រើន ទាំងការវាយសេវា និងការការពារក្រោមផងដែរ។ ជាមួយគ្នានេះដែរ ចាប់ពីសិតទី ២ ទៅ គឺក្រុមរបស់ខ្លួនចាប់បាំងល្អ និងបានច្រើនគ្រាប់ផង។

រំលឹកដែរថា ការប្រកួតក៏កក្រើកកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ នៅទឹកដីកំពង់ស្ពឺ ក្រុមពង្រូលកំពង់ស្ពឺ ឬក្រុម យុន រាជ បានយកឈ្នះលើក្រុម នាគព្រៃវែង ឌូក ដោយលទ្ធផល ២-១ (សិត) ក្នុងពានរង្វាន់ Slamball សប្ដាហ៍ទី ៧៕






-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


