កីឡា
គ្រូកំពង់ស្ពឺ សង្ឃឹមដល់ ៧០% យកឈ្នះលើក្រុមសៀមរាបបានវគ្គ Semi-Final Slamball
គ្រូបង្វឹកក្រុមបាល់ទះពង្រូលកំពង់ស្ពឺ លោក សៅ សាមីត មានសង្ឃឹមដល់ទៅ ៧០ % ទៅ ៨០% ឯណោះ ក្នុងការយកឈ្នះលើក្រុមដំរីសៀមរាប បានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះ Slamball។

បន្ទាប់ពីធ្វើការប្រកួតជាច្រើនសប្ដាហ៍មក នៅពេលនេះការប្រកួតបាល់ទះ Slamball បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្រុមពង្រូលកំពង់ស្ពឺ ដែលមានស្មាត់ល្បីឈ្មោះដូចជា យន់ រាជ ចិត្ត និង ទូចអង្គរក្ស នោះ នឹងត្រូវតតាំងជាមួយក្រុមដំរីសៀមរាបដែលមាន បន្ទាយឈើ ស្ដេចបាំងស្រុកខ្មែរ វ៉ា និងឡាំយ៉ៃបីកាំបិត ជាដើម នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ នេះ នៅតារាងឆាស្មីតកំពង់ស្ពឺ វេលាម៉ោង ៤ ល្ងាច។

មុនការប្រកួតរវាងក្រុមទាំងពីរចាប់ផ្ដើម លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺ បានអះអាងថា ក្រុមរបស់លោកមានសង្ឃឹមច្រើនក្នុងការយកឈ្នះប្រកួតនេះ ដោយមានដល់ទៅ ៧០% ឯណោះ។

ការសង្ឃឹមច្រើន ក៏ព្រោះតែក្រុមរបស់លោកយល់ច្បាស់ពីក្រុមសៀមរាប ហើយក៏មានស្មាត់ផ្ដាច់បានល្អផងដែរ។ ខណៈដែលកីឡាករគ្រោះថ្នាក់ដែលលោក សាមីត មើលឃើញក្នុងក្រុមសៀមរាប មានតែអ្នកប៉ះសេ ឆ្លាំង មួយទេ ដែលជំនាញខាងចែកបាល់បានល្អ។
ស្របពេលជាមួយសម្ដីរបស់លោក ស្មីត នេះដែរ ខាងក្រុមសៀមរាបឯណោះវិញ ក៏មានសង្ឃឹមដូចគ្នា។ ឡាំយ៉ៃបីកាំបិត ដែលជាកីឡាករពូកែលេងផ្លែសេវា បានអះអាងថា លេងបាល់ផ្លូវការបែបនេះ គឺក្រុមរបស់លោកមានសង្ឃឹមច្រើនដែរ។ ដោយលោកគិតថា បើលេងផ្លូវការរបៀបនេះ ក្រុមដំរីសៀមរាបរបស់ខ្លួនអាច ១០ ហើយក្រុមពង្រូលកំពង់ស្ពឺ បានត្រឹមតែ ៩ អីទេ។
សូមបញ្ជាក់ថា មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Slamball នេះ ក្រុម ៤ ដែលនៅសល់រួមមាន ពង្រូលកំពង់ស្ពឺ ដំរីសៀមរាប មាន់ជល់កំពង់ចាម និងត្រីឆ្លាំងភ្នំពេញ។ ដោយការប្រកួត គឺពង្រូលកំពង់ស្ពឺ ប៉ះដំរីសៀមរាប និងមាន់ជល់កំពង់ចាម ប៉ះត្រីឆ្លាំងភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន