កីឡា
ក្រោយឈ្នះហ្វីលីពីន គ្រូបង្គោលកម្ពុជា បាននិយាយថា វាទើបតែជាការចាប់ផ្ដើមនៅក្នុងពូល
លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា វាទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះនៅក្នុងពូល សម្រាប់ការឈ្នះលើកដំបូងក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFFChampionship) ទៅលើហ្វីលីពីន ដោយលទ្ធផល ៣-២ នាពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីម្សិលមិញ។

នៅក្នុការប្រកួតនេះ កម្ពុជា បានបើកការនាំមុខមុនដល់ទៅ ២គ្រាប់ក្នុងរយៈពេលត្រឹម៤នាទី ពោលគឺដោយកីឡាកររ៊ឹង ប៊ុនហៀង នៅនាទី១៦ បន្ទាប់មកដោយកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០។ យ៉ាងណាមិញនៅជិតចប់វគ្គទី១ហ្វីលីពីន តាមពីក្រោយបាន១គ្រាប់ដោយកីឡាករ Kenshiro Michael Lontok Daniels នៅនាទី៤១។ ខណៈគ្រាប់បាល់នៅវគ្គទី២ កីឡាករ Kenshiro Michael Lontok Daniels ដដែលតាមស្មើឱ្យហ្វីលីពីន មុនឹង រ៊ឹង ប៊ុនហៀង ទាត់ចូលគ្រាប់ជ័យជម្នះនៅនាទី៥៩។
ក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក៏បានលើកឡើងពីការប្រកួតក្នុងសន្និសីទសារព័ត៌មាន ដោយលោកក៏បានមើលឃើញពីចំនុចល្អ និងមិនល្អផងដែរ។

លោក Ryu Hirose មានប្រសាសន៍ដូច្នេះថា «ជាដំបូងខ្ញុំចង់និយាយថា នេះគឺជាឧទាហរណ៍ដ៏ល្អដែលការត្រៀមខ្លួនបានល្អ គឺទទួលបានលទ្ធផលល្អ។ ប៉ុន្តែវាទើបតែជាការចាប់ផ្ដើមនៅក្នុងពូលប៉ុណ្ណោះ យើងមានគោលដៅដើម្បីឆ្លងផុតពូល ហើយប្រកួតដែលពិបាករបស់យើងគឺនៅប្រកួតចុងក្រោយ ដូច្នេះយើងត្រូវតែឈ្នះពេលប៉ះឥណ្ឌូនេស៊ី នៅប្រកួតបន្ទាប់ ៣ថ្ងៃខាងមុខទៀត។»

«ចំនុចល្អនៅក្នុងការប្រកួតគឺយើងលេងជាក្រុម ហើយនៅតំបន់ប្រយុទ្ធយើងបានឈ្នះលើការវាយបកជាច្រើនដូចដែលអ្នកបានឃើញ ដែលនេះគឺជាអ្វីដែលយើងអនុវត្តច្រើន។» សម្ដីបន្ថែមរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន។
គួរបញ្ជាក់ថា កម្ពុជា នៅសល់ការប្រកួតបន្តទៀត ពោលគឺត្រូវឡើងទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខ ដែលនឹងប្រកួតនៅវេលាម៉ោង ៤:៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


