Connect with us

កីឡា

ប្រើ​ពេល​តែ២​ទឹក ពេជ្រ សម្បត្តិ ផ្តួល​របស់​ពិត ផេតណយ សន្លប់​តែ​ម្តង

បានផុស

នៅ

ជើង​ខ្លាំង​គុន​ខ្មែរ​ ពេជ្រ សម្បត្តិ បាន​ផ្តួល​ជើង​ខ្លាំង​ថៃ ផេតណយ ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២ សម្រាប់​ការប្រកួត​នៅ​សង្វៀន មីស៊ីល របស់​​ទូរទស្សន៍​បាយ័ន នា​ព្រឹក​ថ្ងៃសៅរ៍ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២។

មហា​ជន​ពិត​ជា​ទន្ទឹង​រង់ចាំ​មើល​ខ្លាំង​ណាស់​សម្រាប់​ជំនួប ពេជ្រ សម្បត្តិ និង ផេតណយ ដោយសារ​ត្រូវ​បាន​ដឹង​ថា អ្នក​ទាំង​ពីរ​ជា​ជើង​ខ្លាំង និង​ល្អ​ដូច​គ្នា។ យ៉ាង​ណា ការ​ប្រកួត​បាន​ប្រើ​ពេល​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ។

ពេជ្រ សម្បត្តិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទឹក​ទី​១ កីឡាករ​ទាំង​ពីរ​មិន​​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្ទាប​ស្ទង់​គ្នា​ទេ ដោយ​ព្យាយាម​ដើរ​ចូល​វ៉ៃ​តែ​ម្តង។ កីឡាករ​ថៃ​ព្យាយាម​ប្រើ​រន្ទះ​ជើង​ និង​ឡើង​ជង្គង់​ដោយសារ​មាន​ប្រៀប​ខាង​កម្ពស់ ស្រប​ពេល​​ អ្នក​លេង​គុន​ខ្មែរ​​ដូច​រាល់​អីចឹង​គឺ​ដើរ​ចូល​វ៉ៃ​កណ្តាប់​ដៃ​ដែល​មើល​ទៅ​ជួរ​ចិត្ត​តែ​ម្តង។

ចូល​ទឹក​ទី​២ ពេជ្រ សម្បត្តិ រឹត​តែ​សម្រុក​ចូល​វ៉ៃ ហើយ​មាន​ប្រៀប​តែ​ម្តង​លើ​ការ​ចេញ​អាវុធ​ចូល​គោល​ដៅ​ច្បាស់​ៗ។ ទឹក​ទី​២​នេះ ជើង​ខ្លាំង​រហស្សនាម​ក្របីព្រៃ​បាន​ប្រើ​កណ្តាប់​ដៃ​មហា​ទម្ងន់​របស់​ខ្លួន​វាយ​ ផេតណយ ឲ្យ​អាជ្ញា​កណ្តាល​រាប់​៣​ដង និង​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

បន្ទាប់​ពី​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​បាយ័ន​កាល​ពី​ប៉ុន្មាន​ខែ​មុន ពេជ្រ សម្បត្តិ មិន​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ឆ្លង​ផុត​ទឹក​ទី​៥​ឡើយ​ពោល​គឺ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​រហូត។ កណ្តាប់​ដៃ​គឺ​ជា​អាវុធ​ពិឃាត​របស់អ្នក​លេង​គុន​ខ្មែរ​រូប​នេះ ស្រប​ពេល​ដែល​រូប​គេ​មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង​ក្នុង​ការ​តស៊ូ​៥​ទឹក​ពេញ៕

អត្ថបទ៖ វីរបុត្រ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម