កីឡា
តើការប្រកួតថ្ងៃបើកកាដូ ‘Boxing Day’ នៅក្របខណ្ឌ Premier League មានប្រភពមកពីអ្វី?
អ្នកគាំទ្រជាសកលរបស់ក្លិបល្បីៗដូចជា Arsenal, Liverpool, Man City, Man Utd, Chelsea និងក្រុមដទៃទៀត អាចនឹងមានរឿងត្រូវធ្វើ គឺការគាំទ្រក្រុមសំណព្វចិត្តរបស់ខ្លួនប្រកួតចំថ្ងៃបើកកាដូ ឬភាសាអង់គ្លេសហៅថា ‘Boxing Day’ នៃពិធីបុណ្យណូអែល។ តើហេតុអ្វី?

សម្រាប់មនុស្សជាច្រើន ផ្នែកដ៏ល្អបំផុត នៃថ្ងៃបុណ្យណូអែល គឺការទទួលបានកាដូពីមនុស្សជាទីស្រលាញ់ យ៉ាងណាមិញនៅអង់គ្លេស ការប្រកួតបាល់ទាត់កម្រិតកំពូល គឺជាអ្វីដែលអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់រីករាយក្នុងការអបអរ។

-តើថ្ងៃណាជាថ្ងៃប្រកួត Boxing Day?
Boxing Day ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ជាថ្ងៃបន្ទាប់ពីបុណ្យណូអែល។ វាជាថ្ងៃឈប់សម្រាកជាសាធារណៈនៅក្នុងចក្រភពអង់គ្លេស ហើយអ្វីដែលអ្នកប្រហែលជាមិនដឹងនោះគឺថា នៅពេលដែលថ្ងៃទី ២៦ ខែធ្នូ ត្រូវនឹងថ្ងៃសៅរ៍ ថ្ងៃឈប់សម្រាករបស់ Boxing Day ត្រូវបានប្ដូរទៅថ្ងៃច័ន្ទបន្ទាប់។ ប្រសិនបើថ្ងៃទី ២៦ ខែធ្នូ ធ្លាក់នៅថ្ងៃអាទិត្យ នោះថ្ងៃឈប់សម្រាកគឺនៅថ្ងៃអង្គារបន្ទាប់ បុណ្យណូអែល នឹងជំនួសថ្ងៃមុន។
-ហេតុអ្វីបានជាគេហៅថា Boxing Day?
ឈ្មោះនេះកើតចេញពីប្រពៃណីរបស់គ្រួសារអ្នកមានមួយ ដែលបានរៀបចំកាដូ និងផ្ដល់អំណោយដល់អ្នកបម្រើរបស់គេ នៅថ្ងៃទី ២៦ ខែធ្នូ។ Boxing Day ជាប្រពៃណីសម្រាប់ថ្ងៃឈប់សម្រាករបស់អ្នកបម្រើ ជាពេលដែលពួកគេនឹងទទួលបានប្រអប់កាដូបុណ្យណូអែល ជាពិសេសពីចៅហ្វាយនាយ ហើយត្រឡប់ទៅផ្ទះវិញដើម្បីផ្ដល់ប្រអប់កាដូនោះដល់ក្រុមគ្រួសាររបស់ពួកគេ។
-ហេតុអ្វីបានជាការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League លេងនៅថ្ងៃ Boxing Day?
បុណ្យណូអែលឥឡូវនេះ បានក្លាយទៅជាថ្ងៃដែលមានការប្រកួតកីឡាបាល់ទាត់។ នៅឆ្នាំ ១៩៥៧ ចក្រភពអង់គ្លេស បានប្រារព្ធការប្រកួតកីឡាបាល់ទាត់នៅថ្ងៃបុណ្យណូអែលចុងក្រោយ ហើយចាប់ពីពេលនោះមក Boxing Day បានក្លាយជាថ្ងៃប្រពៃណីសម្រាប់បាល់ទាត់ទូទាំងប្រទេស។
ខណៈពេលប្រទេសអឺរ៉ុបផ្សេងទៀតភាគច្រើនកំពុងរីករាយនឹងការសម្រាករដូវរងារបស់ពួកគេ លីគអង់គ្លេស និងស្កុតឡេន មានការប្រកួតដែលលេងក្នុងអំឡុងពេលពិធីបុណ្យ។
នៅថ្ងៃនេះផងដែរ ក្រុមម្ចាស់ផ្ទះ តែងតែទម្លាក់តម្លៃសំបុត្រដើម្បីទទួលបានកុមារច្រើន និងក្មេងជំទង់ ទៅមើលបាល់ទាត់ដើម្បីហេតុផលល្អ៕
សម្រាប់ថ្ងៃនេះ មានការប្រកួតដូចខាងក្រោម ៖

ប្រភព ៖ en.as.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?