កីឡា
ប្រធានក្លិប Buriram ជឿជាក់ថា កីឡាកររូបនេះ មានឱកាសក្លាយជាកីឡាករថៃដំបូងគេ លេងនៅ Premier League
កីឡាករជម្រើសជាតិថៃ និងខ្សែប្រយុទ្ធរបស់ក្លិប Buriram United កីឡាករ Suphanat Mueanta បច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លិប Leicester City នៃលីគកំពូលអង់គ្លេស (Premier League)។

កីឡាករវ័យ ២០ ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Buriram United ចំនួន ៥ នាក់ ដែលបានទៅហ្វឹកហាត់នៅ East Midlands ក្នុងរដូវរងា។ ប៉ុន្តែគេគឺជាកីឡាករតែម្នាក់គត់ដែលត្រូវបានជ្រើសរើសសម្រាប់ការស្នាក់នៅបន្ត។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ កម្មវិធី Beyond BallThai ប្រធានក្លិប Buriram United លោក Newin Chidchob មានប្រសាសន៍ថា លោកជឿជាក់ថា Suphanat Mueanta គឺជាក្ដីសង្ឃឹមដ៏ធំបំផុតរបស់ប្រទេសជាតិ ក្នុងការបានឃើញកីឡាករបាល់ទាត់ថៃម្នាក់លេងនៅក្របខណ្ឌ Premier League របស់អង់គ្លេស។

Newin បានចែករំលែកថា «នេះជាលើកទី ២ ដែល Suphanat បានហ្វឹកហាត់នៅ Leicester City។ ជាធម្មតា គ្រូបង្វឹកបុគ្គលិកផ្ញើរបាយការណ៍មកយើងវិញ ភាគច្រើនបង្ហាញសញ្ញា នៃភាពប្រសើរឡើង ប៉ុន្តែ Suphanat គឺលេចធ្លោ។ Suphanat មានអាយុ ២០ ឆ្នាំ ហើយកំពុងហ្វឹកហាត់ជាមួយក្រុម U-23 Leicester។ បច្ចុប្បន្នគាត់ល្អជាងអ្នកក្នុងក្រុមអាយុរបស់គាត់”។
“ខ្ញុំបានពិភាក្សាជាមួយ Tob (Aiyawatt Srivaddhanaprabha ប្រធានក្លិប Leicester City) ហើយបានប្រាប់គាត់ថា ខ្ញុំគិតថា Suphanat Mueanta កំពុងនាំយកក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ប្រទេសជាតិទាំងមូល ហើយទំនងជាកីឡាករបាល់ទាត់ថៃដំបូងគេដែលមិនធ្លាប់លេងនៅ Premier League របស់អង់គ្លេស”។
“ខ្ញុំបានណែនាំ Suphanat ឲ្យនៅបានយូរ ព្រោះគាត់ស្ថិតនៅក្រោមការណែនាំរបស់គ្រូបង្វឹក U-23 ដែលវាយតម្លៃថា អ្នកណាល្អគ្រប់គ្រាន់ ដើម្បីឡើងទៅក្រុមធំ។
“ខ្ញុំមិនបានគិតពីការលក់ ឬតម្លៃប៉ុន្មានពីការលក់ Suphanat ទេ។ អ្វីដែលខ្ញុំខ្វល់ គឺជាអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីជួយគាត់ឲ្យសម្រេចបាន (ទៅលេងនៅ Premier League)។
Suphanat Mueanta ទទួលបានការទទួលស្គាល់ក្នុងតំបន់នៅពេលដែលរូបគេក្លាយជាកីឡាករវ័យក្មេងបំផុតបង្ហាញខ្លួនក្នុងលីគកំពូលថៃ (Thai League 1) នៅអាយុ ១៥ ឆ្នាំ ៩ ខែ និង ២៥ ថ្ងៃ។
ទន្ទឹមនឹងនេះដែរ ក្នុងរដូវកាលនេះ ជាមួយ Buriram United គេស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ៥ ដង ក្នុងការបង្ហាញខ្លួន ១៧ ប្រកួត នៅគ្រប់ការប្រកួតទាំងអស់៕
ប្រភព ៖ Main Stand – International
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


