កីឡា
ឆ្នាំ២០២២ កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះការប្រកួត Pre-SEA Games
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា គ ជ ប អ( CAMSOC) បានមានប្រសាសន៍ឲ្យដឹងថា «នៅឆ្នាំ២០២២ កម្ពុជាអាចរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតតេស្តមុនស៊ីហ្គេម ហៅថា Pre-SEA Games ក្រោយពេលបញ្ចប់ការសាងសង់កីឡដ្ឋានធំ ( Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរំពឹងថា នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ នេះ។

បណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀត អាចបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនតាមប្រភេទកីឡានីមួយៗ មកចូលរួមប្រកួតបានក្នុងព្រឹត្តិការណ៍ការប្រកួតតេស្តមុនស៊ីហ្គេម (Pre-SEA Games) នេះ។លោកអគ្គលេខាធិការ CAMSOCបញ្ជាក់ថា ប្រកួតតេស្តមុនស៊ីហ្គេមនេះ គឺយើងអញ្ជើញបណ្តាប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ ឲ្យមកប្រកួតដើម្បីតេស្តសមត្ថភាពបច្ចេកទេសគ្នា ហើយក៏ជាការឲ្យយើងបានប្រើប្រាស់ស្តាតថ្មីរបស់យើងមាននិរន្តរភាព ក៏ដូចជាជួយផ្តល់ជាបទពិសោធន៍ដល់ការរៀបចំរបស់សហព័ន្ធកីឡាជាតិនានារបស់កម្ពុជាកាន់តែច្រើនផងដែរ។
លោក វ៉ាត់ ចំរើន បញ្ជាក់ឲ្យដឹងដែរថា កិច្ចការទាំងអស់នេះ គឺជាការចង្អុលបង្ហាញនិងការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានCAMSOC ដែលសម្តេចប្រធានតែងតែជំរុញមន្ត្រីទាំងអស់ ខិតខំធ្វើការដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ទាំងប្រសិទ្ធភាពនៃការរៀបចំ ទាំងប្រសិទ្ធភាពនៃបច្ចេកទេស។

បើតាមលោក វ៉ាត់ ចំរើន បញ្ជាក់ឲ្យដឹងបន្ថែមទៀតនោះ គឺចាប់ពីឆ្នាំ២០២១នេះតទៅ CAMSOCមានកិច្ចការជាច្រើន ដែលត្រូវបន្តធ្វើយ៉ាងសកម្ម ពីព្រោះថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើមអនុវត្តការងារឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយធ្វើកិច្ចការទាំងអស់នេះឲ្យបានរៀបរយ និងហ្មត់ចត់បំផុត ព្រមទាំងជំរុញឲ្យសកម្មភាពការងាររបស់គណៈកម្មការជំនាញទាំង១៤ក្រោមឱវាទCAMSOC ឲ្យមានការសហការគ្នាកាន់តែល្អ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សមត្ថភាព និងបច្ចេកទេសកីឡាសីដក់កម្ពុជាអាចស្វាគមន៍ក្រុមភ្លៀវសម្រាប់SEA GAMES 2023
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


