កីឡា
តោះ! មកស្គាល់សមាសភាព U-20 នារីកម្ពុជា ត្រៀមវគ្គជម្រុះជើងឯក U-20 នារីទ្វីបអាស៊ី ខែក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ ឆ្នាំ បច្ចុប្បន្នបាននិងកំពុងត្រៀមខ្លួនប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) យ៉ាងរលូន។

ក្រុមនេះដឹកនាំដោយ លោក ប្រាក់ វុទ្ធី ដែលជាគ្រូជម្រើសជាតិនារីកម្ពុជាឈុតធំផងដែរនោះ អមដោយលោក ទុំ សារាយ ជាគ្រូជំនួយ ខណៈលោកក៏ជាអតីតគ្រូ U-18 នារីកម្ពុជា ផងដែរ។
ដោយឡែកទៅលើកីឡាការិនី U-20 កម្ពុជាវិញ ដែលត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ ២៥ នាក់ គឺមានមកពីក្លិបចំនួន ៧ នៃលីគបាល់ទាត់នារីកម្ពុជា ក្នុងនោះមកពីក្លិបបាល់ទាត់ខេត្តសៀមរាប ច្រើនជាងគេ ពោលគឺដល់ទៅ ១០ នាក់, បន្ទាប់មកក្លិបវិសាខា មាន ៤ នាក់, ក្លិបណាហ្គាវើលដ៍ មាន ៣ នាក់, ក្លិបបឹងកេត មាន ៣ នាក់, ក្លិបព្រះខ័នរាជស្វាយរៀង ជាមួយភ្នំពេញក្រោន មាន ២ នាក់ដូចគ្នា និងកីឡាការិនីម្នាក់មកពី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។

បច្ចុប្បន្នកីឡាការិនីទាំង ២៥ នាក់ កំពុងបោះជំរំហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ មុននឹងជម្រុះមកនៅត្រឹមតែ ២៣ នាក់ចុងក្រោយប៉ុណ្ណោះ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះពូល G ទទួលរៀបចំការប្រកួតពានរង្វាន់ដដែលខាងលើនៅខែក្រោយ។
កម្ពុជា នឹងធ្វើជាម្ចាស់ទទួលក្រុម U-20 នារីម៉ាឡេស៊ី និង U-20 នារីមីយ៉ាន់ម៉ា ខណៈក្រុម U-20 នារីប៉ាគីស្ថាន បានដកខ្លួនចេញពីការប្រកួតកាលពីពេលថ្មីៗនេះ។

សម្រាប់ការប្រកួតគ្រោងធ្វើពីថ្ងៃទី ០៨ ខែមិនា ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


