កីឡា
U-20 នារីកម្ពុជា ត្រូវការឈ្នះ U-20 នារីម៉ាឡេស៊ី ដាច់ខាតល្ងាចនេះ
នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម២០ឆ្នាំ នឹងបន្តការប្រកួតទី២ របស់ខ្លួនក្នុងពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) ប្រចាំពូលG ។

ការប្រកួតទី២ នេះគឺ U-20 នារីកម្ពុជា ត្រូវជួបជាមួយ U-20 នារីម៉ាឡេស៊ី នឹងធ្វើឡើងនៅវេលាម៉ោង ៤:០០នាទីរសៀលដដែល នាកីឡដ្ឋានស្មាតអរអេសអិន (Smart RSN Stadium) ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News។
វាត្រូវបានចាត់ទុកថាជាការប្រកួតដែល U-20 នារីកម្ពុជា ត្រូវការឈ្នះជាដាច់ខាត ដើម្បីធ្វើយ៉ាងណាសល់ឱកាសអ៊ុតចុងក្រោយ (ពេល U-20 ម៉ាឡេស៊ី ប៉ះ U-20 មីយ៉ាន់ម៉ា) បន្ទាប់ពីរងបរាជ័យប្រកួតដំបូង ២-០ ទល់នឹង U-20 មីយ៉ាន់ម៉ា កាលពីប្រកួតបើកឆាក។

U-20 នារីកម្ពុជា ក្រៅតែពីត្រូវការឈ្នះហើយ ក៏ត្រូវការមានគ្រាប់បាល់ចំណេញច្រើនផងដែរ ដើម្បីករណី ដែល U-20 ម៉ាឡេស៊ី យកឈ្នះ U-20 មីយ៉ាន់ម៉ា គឺអាចទូទាត់គ្នាបាន។ យ៉ាងណាវាហាក់បីដូចជាពិបាកបន្តិចម្រាប់ U-20 នារីកម្ពុជា។
ដោយឡែក U-20 ម៉ាឡេស៊ី នេះជាប្រកួតដំបូងរបស់គេ ខណៈប្រកួតមុនត្រូវសម្រាក ដូច្នេះក៏ត្រូវការឈ្នះដូចគ្នា ខណៈមួយបែបទៀត U-20 នារីម៉ាឡេស៊ី ក៏ហាក់មានប្រៀបលើ U-20 នារីកម្ពុជា លើកម្លាំងផងដែរ។
លោក Cameron Ng គ្រូបង្វឹករបស់ម៉ាឡេស៊ី ដែលបានទស្សនាប្រកួតដំបូរបស់កម្ពុជា បានលើកឡើងថា៖ «សម្រាប់ខ្ញុំកម្ពុជា បានលេងបានយ៉ាងល្អ ជាពិសេសនៅវគ្គទី១ ពួកគេមានទម្រង់លេងល្អ ពួកគេមានគម្រោងប្រកួត ដូច្នេះខ្ញុំគិតថាវាគឺជាការប្រកួតប្រជែងដ៏ល្អសម្រាប់យើងក្នុងការលេងជាមួយពួកគេ ជាពិសេសជាមួយម្ចាស់ផ្ទះ ដែលគេមានអ្នកគាំទ្រនៅពីក្រោយជាកម្លាំងចិត្តដល់ពួកគេ»។

ពានរង្វាន់នេះ ក្រុម U-20 នារីម៉ាឡេស៊ី ធ្លាប់មានបទពិសោធចូលរួមប្រកួតម្ដងផងដែរ ដោយលើកចុងក្រោយនៅឆ្នាំ២០១៩ ប៉ុន្តែបានធ្លាក់នៅវគ្គជម្រុះជុំទី១ ខណៈ U-20 នារីកម្ពុជាវិញ នេះជាលើកដំបូងបង្អស់ដែលបានប្រកួតពានរង្វាន់នេះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


