កីឡា
U-20 នារីម៉ាឡេស៊ី ដាក់គោលដៅត្រឹមបង្ហាញទម្រង់លេងបានល្អ ពេលប្រកួតនៅកម្ពុជាខែក្រោយ
សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) ថ្មីៗនេះបានតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិនារីអាយុក្រោម ២០ ឆ្នាំ ដើម្បីដឹកនាំក្រុមឡើងមកប្រកួតនៅកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round)។

លោក Cameron Ng. អាយុ ៤៤ ឆ្នាំ គឺជាគ្រូថ្មីរបស់ U-20 នារីម៉ាឡេស៊ី ខណៈគោលដៅរបស់ក្រុមនេះពេលមកប្រកួតនៅកម្ពុជា គឺដើម្បីចង់បានការបង្ហាញទម្រង់លេងដ៏ល្អពីកូនក្រុមប៉ុណ្ណោះ។
លោក Cameron ដែលមានសញ្ញាបត្រ AFC Coaching Diploma បានសន្យាថា នឹងផ្ដល់ឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម U-20 នារីម៉ាឡេស៊ី។ លោកបានបន្តថា «យើងចង់កំណត់គោលដៅជាក់ស្ដែង ចង់បានការបង្ហាញទម្រង់លេងជាក្រុមល្អពីក្មេងស្រី និងឈានទៅមុខជាក្រុម»។

ជាមួយគ្នានេះ FAM នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានប្រកាសថា កីឡាការិនីចំនួន ២៥ នាក់ រួមទាំងកីឡាការិនីថ្មីចំនួន ១៤ នាក់ ត្រូវបានកោះហៅឲ្យចូលរួមក្នុងជំរំហ្វឹកហាត់របស់ក្រុម U-20 នារី ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ០៧ ខែមីនា មុនពេលការប្រកួតជម្រុះ U-20 Asian Cup នៅកម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី ១០ ខែមីនា (ប្រកួតដំបូងត្រូវនឹងថ្ងៃទី ០៨ ម៉ាឡេស៊ី សម្រាក)។
ក្នុងអំឡុងពេលហ្វឹកហាត់រយៈពេល ១៥ ថ្ងៃ ក្រុមគ្រោងនឹងប្រកួត ក្នុងនោះរួមមានការប្រកួតមិត្តភាពជាមួយម៉ុងហ្គោលី នៅកីឡដ្ឋានបាល់ទាត់គូឡាឡាំពួ នៅថ្ងៃទី ០២ ខែមីនា ផងដែរ។

កម្ពុជា នឹងធ្វើជាម្ចាស់ទទួលក្រុម U-20 នារីម៉ាឡេស៊ី និង U-20 នារីមីយ៉ាន់ម៉ា ខណៈក្រុម U-20 នារីប៉ាគីស្ថាន បានដកខ្លួនចេញពីការប្រកួតកាលពីពេលថ្មីៗនេះ។
សម្រាប់ការប្រកួតគ្រោងធ្វើពីថ្ងៃទី ០៨ ខែមិនា ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន៕
ប្រភព ៖ bernama.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


