កីឡា
ព្រះខ័នរាជស្វាយរៀងតែងតាំងអតីតគ្រូលីគចិន និងយុវជន Barcelona ជាគ្រូបង្គោលថ្មី
ក្លឹបព្រះខ័នរាជស្វាយរៀងបានតែងតាំងលោក Pep Munoz ជាគ្រូបង្គោលថ្មីសម្រាប់ដឹកនាំមួយរដូវកាលសម្រាប់លីគបាល់ទាត់កំពូលកម្ពុជា២០២៣-២៤ដែលនឹងចាប់ផ្តើមនាពេលខាងមុខ។

ក្នុងសន្និសីទសារព័ត៌មានតែងតាំងគ្រូបង្វឹកថ្មីនារសៀលថ្ងៃទី៦ ខែឧសភា នៅសណ្ឋាគារ Sofitel លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានឲ្យដឹងថា មុនពេលសម្រេចជ្រើសរើសយកលោក Pep ធ្វើជាគ្រូបង្គោលថ្មីនេះមានបេក្ខភាពជាង៤០រូបមកពីតំបន់ផ្សេងៗទាំងអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ហើយបានជ្រើសរើសយក៧រូបចុងក្រោយដើម្បីជួបពួកគាត់ផ្ទាល់ក្នុងការធ្វើបទបង្ហាញពីចក្ខុវិស័យក្នុងការដឹកនាំក្លឹបព្រះខ័នរាជស្វាយរៀង។
បន្ទាប់ពីទទួលបានការធ្វើបទបង្ហាញពីបេក្ខភាពចុងក្រោយ៧រូបមក ថ្នាក់ដឹកនាំបានសម្រេចជ្រើសរើសយកលោក Pep Munoz ដើម្បីក្លាយជាគ្រូបង្គោលថ្មីដោយសារលោកមានសមត្ថភាព និងបទពិសោធស័ក្តិសមក្នុងការជំរុញអភិវឌ្ឍទាំងឈុតធំ និងយុវជនរបស់ព្រះខ័នរាជស្វាយរៀង។

ជាមួយគ្នានេះ លោក Pep Munoz បានលើកឡើងថា លោកបានសិក្សាស្វែងយល់ពីបាល់ទាត់កម្ពុជាច្រើនមុនពេលមកដឹកនាំព្រះខ័នរាជស្វាយរៀង ពីព្រោះលោកធ្លាប់ដឹកនាំក្រុមធំៗនៅលីគកំពូលចិនដែលជាតំបន់អាស៊ី ហើយលោកក៏បានសិក្សាស្វែងយល់ពីកីឡាបាល់ទាត់នៅតំបន់អាស៊ីបានច្រើនដែរ។
លោកបានសរសើរដល់គ្រូបង្វឹកចាស់គឺលោក Conor Nester ដែលបានបង្កើតស្នាដៃច្រើនសម្រាប់ក្លឹបព្រះខ័នរាជស្វាយរៀង ហើយលោកនឹងប្រឹងប្រែងដើម្បីបង្កើតស្នាដៃថ្មីៗជូនព្រះខ័នរាជស្វាយរៀង។ អ្វីដែលលោកចង់ឲ្យក្លឹប និងអ្នកគាំទ្រចាប់អារម្មណ៍គឺផ្តោតលើការដឹកនាំរបស់លោកឆ្ពោះទៅរកភាពជោគជ័យ ប៉ុន្តែលោកនឹងមិនដឹកនាំដើម្បីប្រៀបធៀប ឬយកឈ្នះលើស្នាដៃរបស់គ្រូបង្វឹកណាម្នាក់ទេ។

លោក Pep អាយុ៤៣ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធជាបង្វឹកជាង១៩ឆ្នាំ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ ចំណាយរយៈពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅប្រទេសចិនដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


