កីឡា
សម្តេចតេជោ ហ៊ុន សែន ៖«ប៊ូ សំណាង កំពុងល្បីនៅស៊ីហ្គេម ដូច Messi ល្បីនៅ World Cup»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរកីឡាការិនីរត់ប្រណាំង ប៊ូ សំណាង ដែលត្រូវបានបណ្តាញសារព័ត៌មានល្បីៗទូទាំងពិភពលោកផ្សព្វផ្សាយដែលដូចទៅនឹងកំពូលតារាបាល់ទាត់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ល្បីនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកដែរ។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់អត្តពលិកជនពិការកម្ពុជានៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ស្របពេលកីឡាករ កីឡាការិនីជនពិការកម្ពុជាកំពុងត្រៀមខ្លួនប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានក្លាយជាប្រធានបទមួយដែលសារព័ត៌មានអន្តរជាតិធំៗមានដូចជា CNN, New York Time, South China Morning Post, Channel News Asia ជាដើមបានផ្សាយល្អៗអំពីកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា ៖«ភាពលេចធ្លោអស្ចារ្យជាងគេគឺកីឡាការិនី ប៊ូ សំណាង បើទោះជាមិនជាប់មេដាយ ក៏ប៉ុន្តែគាត់បានជាប់មេដាយថ្នាក់ពិភពលោកសម្រាប់ប្រជាជនទូទាំងពិភពលោកតែម្តង។ ឥឡូវនេះ បើយើងពិនិត្យមើល ជំនាន់ World Cup នៅកាតា អ្នកដែលល្បីឈ្មោះជាងគេគឺ Messi របស់ក្រុមអាហ្សង់ទីន ដែលបានទទួលពានរង្វាន់ ប៉ុន្តែ Messi ល្បីឈ្មោះយូរហើយ ប៉ុន្តែ ប៊ូ សំណាង ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បី។ បើប្រៀបធៀប Messi គេល្បីយូរហើយ ហើយគេកម្រិតពិភពលោកនៃការទាត់បាល់ ប៉ុន្តែ ប៊ូ សំណាង ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីដែលអាចទាញទឹកចិត្តប្រជាជនកម្ពុជាផង និងទឹកចិត្តពិភពលោកផង»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


