កីឡា
សុខ ធី ប្រាប់ពីគម្រោងនាំប្រពន្ធកូនមករស់នៅខ្មែរ
សុខ ធី អាចនឹងធ្វើដំណើរមកប្រទេសកម្ពុជានៅខែកក្កដាខាងមុខនេះដើម្បីពិភាក្សាជាមួយឧកញ៉ា ស្រី ចាន់ថន មុនពេលសម្រេចចិត្តនាំប្រពន្ធ និងកូនមករស់នៅប្រទេសកម្ពុជាពិតប្រាកដ។

កីឡាករប្រដាល់ដើមកំណើតនៅខេត្តបន្ទាយមានជ័យបានប្រាប់ថា រូបគេនឹងប្រកួតជាមួយកីឡាករថៃឈ្មោះ ភិតវីសៃ នៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ។ បន្ទាប់មករូបគេនឹងធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីជជែកពីផែនការឲ្យបានច្បាស់មុនពេលសម្រេចមករស់នៅប្រទេសកម្ពុជា។
សុខ ធី រហស្សនាម «កាកា» បាននិយាយថា ៖«ខ្ញុំនឹងឡើងវ៉ៃថ្ងៃទី៥ ខែកក្កដា ហើយបន្ទាប់មកខ្ញុំទៅស្រុខ្មែរដើម្បីជជែកជាមួយឧកញ៉ា ស្រី ចាន់ថន ឲ្យបានច្បាស់លាស់ជាមុនសិន»។

«ខ្ញុំបាននិយាយជាមួយប្រពន្ធកូនរួចហើយ។ ពួកគាត់សម្រេចនៅស្រុកខ្មែរជាមួយខ្ញុំ តែខ្ញុំត្រូវទៅខ្មែរមុនសិន និយាយជាមួយឧកញ៉ា ស្រី ចាន់ថន។ ប្រសិនបើ លោកជួយរៀបចំឲ្យខ្ញុំមានកន្លែងស្នាក់នៅ កន្លែងកូនរៀន និងកន្លែងប្រពន្ធអាចធ្វើការបាន ខ្ញុំនឹងយកប្រពន្ធកូនទៅនៅខ្មែរហើយ»។ សុខ ធី បានបញ្ជាក់។
ឧកញ៉ា ស្រី ចាន់ថន បានបើកដំណើរការក្លិបប្រដាល់ឈ្មោះ«គុនខ្មែរវើលឆេមពាន»ដែលកំពុងត្រូវការកីឡាករមានសមត្ថភាពសម្រាប់ត្រៀមប្រកួតទាំងក្នុង និងក្រៅប្រទេស ដូច្នេះប្រសិនបើ សុខ ធី មកចូលរួមជាមួយនឹងក្លិបប្រដាល់ថ្មីមួយនេះ រូបគេអាចនឹងទទួលបានឱកាសប្រកួតញឹកញាប់។

អ្នកលេងគុនខ្មែរ សុខ ធី ត្រូវបានគេដឹងថា មិនសូវទទួលបានឱកាសឡើងប្រកួតទេនៅប្រទេសថៃ ស្របពេលកីឡាគុនខ្មែរ និងមួយថៃមានបញ្ហានៅក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។ ការមិនបានឡើងប្រកួតយូរបានធ្វើឲ្យរូបគេជួបការលំបាកក្នុងការចិញ្ចឹមគ្រួសារដោយសាររូបគេត្រូវការឡើងប្រកួតដើម្បីទទួលបានចំណូល។
សុខ រិទ្ធ ដែលជាបងប្រុសបង្កើតរបស់ សុខ ធី ទទួលបានជោគជ័យគួរឲ្យកត់សំគាល់ បន្ទាប់ពីរូបគេបានវិលត្រឡប់មកស្រុកខ្មែរវិញហើយបានជាប់ជម្រើសជាតិកម្ពុជា។ រូបគេបានប្រកួតតំណាងឲ្យជម្រើសជាតិកម្ពុជាឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកអាស៊ី Asian Kickboxing Championships កាលពីឆ្នាំ២០២២ និងបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ជាពិសេសទៀតនោះ រូបគេបានក្លាយជាទាហានថែមទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


