កីឡា
លោកស្រី ចាន់ថន ប្រកាសឧបត្ថម្ភម៉ូតូធំ១គ្រឿង បើ ឈឿង ល្វៃ ឈ្នះសាមី
ម្ចាស់មេដាយមាសស៊ីហ្គេម ឈឿង ល្វៃ នឹងជម្រះបញ្ជីចាស់ជាមួយអ្នកលេងឆ្លងដែនមកពីថៃ សាមី បានឆាមេក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីជួបគ្នាលើកទី១បានចាញ់ក្នុងទឹកទី៣។
ការប្រកួតនេះបានក្លាយជាជំនួបដែលអ្នកគាំទ្រទន្ទឹងរង់ចាំ បន្ទាប់ពីជួបគ្នាលើកទី១កាលពីខែមេសាបានធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្ត ដោយសារអ្នកលេងគុនខ្មែរបានវ៉ៃឲ្យអាជ្ញាកណ្តាលរាប់កីឡាករថៃពីរដងទៅហើយ ប៉ុន្តែបែរជា សាមី បានតស៊ូ រហូតទាត់ជើងក្រោមឲ្យ ល្វៃ បោះបង់ចោលការប្រកួតក្នុងទឹកទី៣។

អ្វីដែលកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទៀតនោះគឺជុំវិញចំណាត់ការរបស់អាជ្ញាកណ្តាលដែលបានចាប់កីឡាករ សាមី រាប់៨លើកទី២ ដែលបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត។ ពេលនេះដើម្បីឲ្យជ្រះស្រលះរវាងអ្នកឈ្នះ និងអ្នកចាញ់ អ្នកទាំងពីរត្រូវជួបគ្នាសាថ្មី។
មុនពេលការប្រកួតមកដល់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសឧបត្ថម្ភម៉ូតូធំ១គ្រឿងដល់អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ប្រសិនបើឈ្នះកីឡាករ សាមី បានឆាមេក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
ចាប់តាំងពីប្រកួតចាញ់ សាមី កាលពីខែមេសានោះមក ឈឿង ល្វៃ មិនបានឡើងប្រកួតគុនខ្មែរទេដោយសាររូបគេបានហ្វឹកហាត់ក្នុងក្រុមឃីកបុកស៊ីងជម្រើសជាតិកម្ពុជារហូតបានឈ្នះមេដាយមាសស៊ីហ្គេម។
ឈឿង ល្វៃ ជាកីឡាករល្អក្បាច់គឺទាត់ កែង និងជង្គង់បានល្អ ប៉ុន្តែកាយសម្បទារបស់គេនៅទន់ដែលងាយនឹងបាក់ស្រុតនៅពេលត្រូវដៃគូវៃចំធ្ងន់ៗ ខណៈកីឡាករថៃ សាមី ជាប្រភេទកីឡាករស៊ូ រឹងមាំ និងវ៉ៃក្បាច់មួយៗតាមរយៈការទាត់ និងកណ្តាប់ដៃ ប៉ុន្តែនៅពេលចូលកៀកមិនសូវពូកែជង្គង់ទេ។
កាលជួបគ្នាលើកទី១ ប្រើពេល៥ទឹក ប៉ុន្តែសម្រាប់ការជួបគ្នាលើកទី២នេះគឺត្រឹមតែ៣ទឹកប៉ុណ្ណោះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


