Connect with us

កីឡា

សុខ ធី និយាយក្នុងបទសម្ភាសមួយពីជន​ជាតិ​ថៃ​ខ្លះ​​មើល​ងាយខ្មែរ

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ សុខ ធី ​បាន​ផ្តល់បទ​សម្ភាស​មួយ​​ដល់​សារព័ត៌មាន​ថៃ​ដែល​រូប​គេ​និយាយ​ជា​​ភាសា​ថៃ​​ជុំ​វិញស្ថានភាព​ប្រដាល់​របស់​ខ្លួន និង​ការ​មើល​ងាយ​ខ្មែរ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​អាច​ទ្រាំ​នៅ​ថៃ​បន្ត​ទៀត​បាន។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន សុខ ធី បាន​សរសេរ​លើ​គណនី​ Facebook ថា រូប​គេ​លែង​ទ្រាំ​រស់​នៅ​ទឹក​ដី​ថៃ​ទៀត​ហើយ ពី​ព្រោះ​ខ្លួន​ត្រូវ​បាន​ហាម​ឡើង​ប្រកួត​​នៅ​ទី​នោះ។ សង្វៀន​ប្រដាល់​ថៃ​​មិន​ឲ្យ​​រូប​គេ​ឡើង​ប្រកួត ដោយសារ​ខ្លួន​ជា​ជន​ជាតិ​ខ្មែរ។ នៅ​ពេល​​ហាម​ឡើង​សង្វៀន​បែប​នេះ តើ​ឲ្យ​ខ្លួន​ចិញ្ចឹម​ប្រពន្ធ និង​កូន​ដោយ​​របៀប​ណា។ រូប​គេ​បាន​សម្រេច​​ចិត្ត​នឹងនាំ​ប្រពន្ធ និង​កូន​ទៅ​រស់​នៅ​កម្ពុជា​វិញ ហើយ​អាច​ឡើង​ប្រកួត​បាន​ដើម្បី​ចិញ្ចឹម​ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​​ខ្លី​ៗ​ជា​បន្ត​បន្ទាប់​ទៀត សុខ ធី បាន​លើក​ឡើង​ពី​ការ​មិន​ព្រម​ឡើង​​ប្រកួត​ដោយសារ​តែ​មិន​ឲ្យ​​ប្រកួត​តំណាង​គុន​ខ្មែរ។ សារ​របស់​អ្នក​លេង​គុន​ខ្មែរ​ជា​ភាសា​ថៃ​រូប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​នៅ​ថៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​អ្នក​សារព័ត៌មាន​ថៃ​បាន​ទៅសម្ភាស​រូប​គេ​ថែមទៀត។

ក្នុង​បទ​សម្ភាស​និយាយ​ជា​ភាសា​ថៃ​នោះ សុខ ធី​ បាន​ប្រាប់​«កម្ពុជា​ថ្មី​»ថា ខ្លួន​​បាន​និយាយ​ពី​អ្វី​ដែល​ខ្លួន​បាន​ជួប និង​ឮ​​ដែល​ជន​ជាតិ​ថៃ​មួយ​ចំនួន​បាន​​មើល​ងាយ​មក​លើ​​ខ្លួន និង​ពលរដ្ឋ​ខ្មែរ។ ការ​មើល​ងាយ​កើត​ឡើង​ បន្ទាប់​ពី​​គុន​ខ្មែរ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សុខ ធី បាន​ប្រាប់​ពី​​អ្វី​ដែល​បាន​និយាយ​ក្នុង​វីដេអូ​នោះ ៖«ខ្ញុំ​និយាយ​ពីពួក​ថៃ​ដែល​មើល​ងាយ​កីឡា​​ខ្មែរ​យើង។ ថៃ​អត់​ចេះ​បែង​ចែក​ឲ្យ​ច្បាស់​លាស់​ទេ ​ពួក​ថៃ​បាន​និយាយ​ថា កុំ​ទៅ​វ៉ៃ​ជា​មួយ​ខ្មែរ នាំ​ឲ្យ​ខូច នាំ​ឲ្យ​ស្អុយ»។

កីឡាករ​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​វីដេអូ​នោះ រូប​គេ​បាន​និយាយ​ច្រើន ប៉ុន្តែ​រូប​គេ​មិន​សូវ​ចេះ​​បក​ស្រាយ​​​នៅ​ពេល​និយាយ​ជាភាសាខ្មែរ ប៉ុន្តែ​គោល​បំណង​សំខាន់​ក្នុង​វីដេអូ​គឺ​បង្ហាញ​ពី​ការ​មើល​ងាយ​របស់​ថៃ​លើ​ខ្លួន និង​​ខ្មែរ។

កីឡាករ​ប្រដាល់មក​ពី​ខេត្ត​បន្ទាយមានជ័យ សុខ ធី ​គ្រោងនឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​​នៅ​ដើម​ខែកក្កដា​ខាង​មុខ​នេះ​​ដើម្បី​ពិភាក្សា​ជា​មួយ​ឧកញ៉ា ស្រី ចាន់ថន ពី​ផែន​ការ​​ដែល​អាច​ផ្តល់​​ឲ្យ​រូប​គេ​អាច​នាំ​ប្រពន្ធ​ និង​កូន​មក​រស់​នៅ​​កម្ពុជា​បាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១១ នាទីutes មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ១៤ នាទីutes មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៤ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម