កីឡា
គ្រូប្រដាល់ម្នាក់ប្រាប់ថា កុំឲ្យតម្លៃកីឡាករថៃសាមីពេក បន្ទាប់ពីឈ្នះ ឈឿង ល្វៃ
កីឡាករប្រដាល់គុនខ្មែរ និងអ្នកគាំទ្រមួយចំនួននៅមិនសុខស្រួលឡើយចំពោះកីឡាករ សាមី បានចាមេក បន្ទាប់ពីកីឡាករថៃរូបនេះបានផ្តួលម្ចាស់មេដាយមាសស៊ីហ្គេម ឈឿង ល្វៃ ឲ្យសន្លប់ក្នុងទឹកទី១ កាលពីយប់ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងនោះ កីឡាករប្រេស៊ីលសញ្ជាតិខ្មែរ សែន ច័ន្ទឫទ្ធីគុន (Thiago Teixeira) បានប្រកាសជួប សាមី ដើម្បីសងសឹកឲ្យ ឈឿង ល្វៃ។ ជាមួយគ្នានេះក៏ការលើកឡើងជាច្រើនអំពីកីឡាករគុនខ្មែរដែលអាចជួបសាមីបន្ទាប់ ក្នុងនោះមានផេកខ្លះបានលើកឡើងកីឡាករល្បីៗដូចជា រឿង សោភ័ណ្ឌ, ព្រំ សំណាង, ឡៅ ចន្ទ្រា, ធឿន ធារ៉ា និង Thiago ជាដើមដែលសុទ្ធតែកីឡាករលំដាប់ A នៅកម្ពុជា។

ទោះបីជាយ៉ាងណា ការលើកឡើងបែបនេះត្រូវបាន លោក ជា រិទ្ធ គ្រូបង្ហាត់ប្រដាល់ម្នាក់បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ៖«គ្រាន់តែកីឡាករធម្មតាម្នាក់របស់គេ ហេតុអីយើងចាំបាច់ប្រមូលកីឡាករកម្រិត A យើងទាំងអស់មកធ្វើអី? ចុះបើចាញ់ទាំងអស់ទៀត តើយើងគិតម៉ិច? បើតាមគំនិតខ្ញុំកុំឲ្យតម្លៃគេពេក ចង់ឈ្នះគេពេក តែយើងកំពុងឲ្យតម្លៃមុយថៃហើយ។ ខ្ញុំគិតថាគេកំពុងសើចយើងហើយមើលទៅ»។
«នេះគ្រាន់តែសាមីម្នាក់ មកអុកឡុកគុនខ្មែរពេញប្រទេស ចុះទម្រាំតែលំដាប់ A គេទៀតនោះ តើយើងនៅណាក្នុងកែវភ្នែកពិភពលោក។ ហើយយើងកម្រិត A យើងឈ្នះកម្រិតខេត្តគេ ក៏មិនសូវមានន័យដែរ។ ដូច រឿង សោភ័ណ្ឌ គួរតែវាយជាមួយសែនឆៃ បានស័ក្តិសម។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំមួយជ្រុងប៉ុណ្ណោះ។ សូមអរគុណ ខុសឬត្រូវសូមអភ័យទោស»។ លោកបានបន្ថែម។

នៅពេលនេះសូមរក្សាភាពស្ងប់ស្ងាត និងសម្ងំបង្កើនសមត្ថភាពឲ្យឈានដល់កម្រិតខ្ពស់ទើបរកពេលវេលាសមរម្យដើម្បីប្រកួត ស្របពេល សាមី អាចនឹងបន្ធូរបន្ថយក្នុងការហ្វឹកហាត់។ នៅពេល សាមី កំពុងតែសម្រុកហ្វឹកហាត់ ហើយសមត្ថភាពកំពុងខ្លាំង ដូច្នេះសូមកុំប្រញាប់ប្រកួតពេក។
ពិតណាស់ កីឡាករ សាមី កំពុងអុកឡុកពិភពប្រដាល់គុនខ្មែរដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជាចង់ឃើញអ្នកលេងគុនខ្មែរបំបាក់កីឡាករថៃម្នាក់នេះ។ ចាប់តាំងពីមកប្រកួតនៅកម្ពុជាកាលពីដាច់ឆ្នាំ២០២២មក រូបគេប្រកួតចាញ់២ដងប៉ុណ្ណោះគឺចាញ់ ព្រំ សំណាង ដោយសន្លប់ និងចាញ់ពិន្ទុ ធឿន ធារ៉ា ប៉ុន្តែរូបគេបានផ្តួល ឡៅ ចន្ទ្រា, ធន់ រិទ្ធី, ឈឿង ល្វៃ ពីរដង និងស្មើពិន្ទុ ធឿន ធារ៉ា១ដង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


