Connect with us

កីឡា

លោក​ប៊ូ ជុំ​សេរី ​៖ ​ការប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​២០២០ ជា​ការវាស់ស្ទង់​និង​ពង្រឹងសមត្ថភាព​របស់​អត្តពលិក​ត្រៀម SEA Games ២០២១-២០២៣

បានផុស

នៅ

ភ្នំពេញ ​៖ លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា ម​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ និង​ប្រគល់​មេដាយ​ជូន​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើស រើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ នៅ​សាល​បាល់បោះ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប៊ូ ជុំ​សេរី បាន​មានប្រសាសន៍ថា ការប្រកួត​ជើងឯក​ត្រូវបាន​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង ដើម្បី​ធ្វើ​ការ​វាស់ស្ទង់ និង​ពង្រឹងសមត្ថភាព​បន្ថែម​នៃ​ការប្រកួត​របស់​កីឡាករ​-​កីឡាការិនី​នៅក្នុង​កម្រិត​នៃ​ក្របខណ្ឌ​ការប្រកួត​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​ក្នុងការ​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អត្ត​ព​លិ​ក ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការកែ​លម្អ​ចំណុច​ខ្វះខាត​ទាំងអស់នោះ ក្នុងន័យ​ចូលរួម​ការ ប្រកួត​ប្រកបដោយ​សក្តានុពល​និង​ពោរពេញ​ដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់ សម្រាប់​ការប្រកួត SEA Games នៅ​ទីក្រុង​ហា ណូយ​ឆ្នាំ​២០២១ និង SEA Games ឆ្នាំ ២០២៣ នាពេលខាងមុខ​។

ចំណែក​លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ បាន​មានប្រសាសន៍​ដោយ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​តាមរយៈ​ក្រសួង​អប់រំ យុវជន​និង​កីឡា បានផ្តល់​ទំនុកចិត្ត​គាំទ្រ​ផ្នែក​ស្មារតី​និង​សម្ភារ​មកលើ​សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា ដោយ​បាន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​ធ្វើ​ការរៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ឆ្នាំ​២០២០ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​គួរ​ជាទី​មោទនៈ​។

លោក អ៊ូ រតនា អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​សាល​ដំបូក​ទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដែលមាន​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រោម​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ ។​ការប្រកួត​មាន​ក្រុម​ចូលរួម​១២​ក្លិប​មកពី​រាជធានី ខេត្ត និង​ក្រសួង​ស្ថាប័ន​២ និង​មាន​កីឡាករ ៤៨​នាក់ កីឡាការិនី ២៨​នាក់​សរុប​ទាំងអស់​៧៦​នាក់ មាន​១៧​វិញ្ញាសា​។

សម្រាប់​លទ្ធផល​បច្ចេកទេស​រប​ស់​គណៈកម្មការ​រៀបចំ​ការប្រកួត​ឲ្យ​ដឹង​ថា សមាគម​កីឡា​វ៉ូ​វី​ណា​ម​ក្រសួងការពារជាតិ បាន​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ គឺ​ឈ្នះ​មេដាយមាស​៧ និង​សំរឹទ្ធ​១ , ចំណាត់ថ្នាក់​លេខ​២ ក្រសួងមហាផ្ទៃ មេដាយមាស​៥ ប្រាក់​៤ , លេខ​៣ ក្លិប​តារា​ជ​អង្គរ​ខេត្តសៀមរាប មេដាយមាស​៣ ប្រាក់​៦ និង​សំរឹទ្ធ​១ , លេខ​៤ ក្លិប​ហ្វ្រេ​ន​ហ្សូ​ន មេដាយមាស​១ ប្រាក់​៤ និង​សំរឹទ្ធ​៦ , លេខ​៥​ខេត្ត​ប៉ៃលិន មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១ ខណៈ​៧​សមាគម​-​ក្លិប​ទៀត​មិន​ឈ្នះ​មេដាយមាស​ទេ ក្នុងនោះ​មាន​មាន​២​ក្លិប​ឈ្នះ​មេដាយប្រាក់​ម្នាក់​១​គ្រឿង ខណៈ​៤​ក្លិប​ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ រីឯ​ខេត្តស្វាយរៀង​មិន​ឈ្នះ​មេដាយ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម