កីឡា
ថ្ងៃដំបូង កម្ពុជាឈ្នះមេដាយវ៉ូវីណាមពិភពលោកមាស២ ប្រាក់២ សំរិទ្ធ២
នៅថ្ងៃដំបូងគឺទីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡាករ កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាទទួលបានមេដាយចំនួន៦គ្រឿងពីការប្រកួតវ៉ូវីណាមជើងឯកពិភពលោក នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កីឡាករ សៀន ចាន់ហួត បានឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងមេគុណដំបងដែលវិញ្ញាសានេះមានបេក្ខជនមកពី៩ប្រទេសចូលរួមប្រកួត ហើយមេដាយមាស១ទៀតបានទៅលើវិញ្ញាសាសម្តែងបុរស៣-នារី៣។
កីឡាករ លី បូរ៉ាមី បានឈ្នះមេដាយប្រាក់សម្រាប់វិញ្ញាសាសម្តែងមេគុណបុរសដែលវិញ្ញាសានេះមានកីឡាករមកពី១៥ប្រទេសបានចូលរួមប្រកួត ហើយមេដាយប្រាក់១ទៀតបានលើវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គីឡូក្រាម។

ចំពោះមេដាយសំរិទ្ធបានទៅកីឡាការិនី ឯម ច័ន្ទកនិកា លើវិញ្ញាសាសម្តែងមេគុណបុរសដែលមានបេក្ខនារី១៣ប្រទេសចូលរួមប្រកួត និងមេដាយសំរិទ្ធ១ទៀតបានលើវិញ្ញាសាសម្តែងប្រយុទ្ធនាទី។
សូមបញ្ជាក់ថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីកម្ពុជាចំនួន២៧រូបទៅចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោក ឆ្នាំ២០២៣ ដែលចាប់ពីថ្ងៃទី២៥ដល់ទី៣០ ខែវិច្ឆិកា នៅប្រទេសវៀតណាមដែលមាន៣៤ប្រទេសមកពីជុំវិញពិភពលោកចូលរួមប្រកួត៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធវ៉ូវីណាមកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


