កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេម៣គ្រឿងដូចគ្នា ពៅ សុខា និង លី បូរ៉ាមី ចូលរោងជ័យថ្ងៃនេះ
កីឡាករជម្រើសជាតិកម្ពុជា លី បូរ៉ាមី និងកីឡាការិនីជម្រើសជាតិកម្ពុជា ពៅ សុខា បានដឹកដៃគ្នាចូលរោងអាពាហ៍ពិពាហ៍ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាករ លី បូរ៉ាមី និងកីឡាការិនី ពៅ សុខា ជាអត្តពលិកវ៉ូវីណាមជម្រើសជាតិកម្ពុជាដែលទទួលបានជោគជ័យដូចគ្នាក្នុងអាជីពកីឡាវ៉ូវីណាមរាប់ចាប់តាំងពីការឈ្នះមេដាយមាសកម្រិតអាស៊ាន អាស៊ី និងពិភពលោក ជាពិសេសកីឡាស៊ីហ្គេម។
អ្វីដែលរឹតតែជោគជ័យសម្រាប់អ្នកទាំងពីរទៀតនោះគឺក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង។ សរុបមេដាយមាស៦គ្រឿងសម្រាប់អ្នកទាំងពីរ។

កីឡាករ លី បូរ៉ាមី បានឈ្នះមេដាយមាស៣គ្រឿងគឺឯកត្តជន២គ្រឿង និងក្រុម១គ្រឿង សម្រាប់ការប្រកួតកីឡាវ៉ូវីណាមក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដែលទើបតែទទួលបានប្រាក់រង្វាន់ចំនួន១២០លានរៀលពីរាជរដ្ឋាភិបាលកម្ពុជា។
កីឡាការិនី ពៅ សុខា បានឈ្នះមេដាយមាស៣ ប្រាក់១ និងសំរិទ្ធ១គឺមាស៣លើវិញ្ញាសាក្រុមទាំង៣ ប្រាក់១លើវិញ្ញាសាឯកត្តជន និងសំរិទ្ធលើវិញ្ញាសាក្រុម សម្រាប់ការប្រកួតកីឡាវ៉ូវីណាម ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដូច្នេះកីឡាការិនីរូបនេះទទួលបានប្រាក់រង្វាន់១៦៦លានរៀល។

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ លី បូរ៉ាមី និង ពៅ សុខា បានសម្រេចដឹកនាំដៃគ្នារៀបចំមង្គលជ័យដើម្បីកសាងជីវិតគ្រួសារទៅអនាគត។ កម្ពុជាថ្មីសូមជូនពរម្ចាស់មេដាយមាសស៊ីហ្គេមទាំងពីរជួបតែសុភមង្គលគ្រប់ពេលវេលា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?