កីឡា
ស្វាយរៀងខាប់អាយុ១៨ឆ្នាំសប្តាហ៍ទី៣ស៊ុតចូលគ្នា៣២គ្រាប់
ការប្រកួតបាល់ទាត់ជើងឯកយុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំក្នុងសប្តាហ៍ទី៣មានគ្រាប់បាល់ចំនួន៣២បានកើតមានឡើងពីការប្រកួត៦គូកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ការប្រកួត៣គូនៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា មានគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នារហូតដល់១៦គ្រាប់។ ការប្រកួតវេលាម៉ោង៨ព្រឹក ក្រុមយុវជន Rainbow fc បានទទួលរងបរាជ័យក្រោមថ្វីជើង ត្រកួនទែកដោយលទ្ធផល ០-៥ នៅក្នុងពូល ក ខណៈវេលាម៉ោង២រសៀល ការប្រកួតសន្សំពិន្ទុក្នុងពីល ច ក្រុមសសយក ស្រុកកំពង់រោទិ៍ រកបាន៣ពិន្ទុតាមរយៈជ័យជ្នះលើក្រុមយុវជនបាទីដោយលទ្ធផល ០-៣។
ការប្រកួតសន្សំពិន្ទុនៅក្នុងពូល ខ វេលាម៉ោង៤រសៀល ក្រុមពូប្រុយ លីងគួយ ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុមយុវជនឆន្ទៈកីឡា ៨-០។

ចំពោះការប្រកួតនៅថ្ងៃអាទិត្យក៏មិនឲ្យចាញ់ថ្ងៃសៅរ៍គឺមានគ្រាប់បាល់១៦គ្រាប់ដែរ ក្នុងនោះនៅពូល ង ក្រុម Red Bull លត់ដៃគូយ៉ាងចាស់ដៃក្នុងលទ្ធផល ៨-១ លើក្រុម Never Win ហើតនៅពូល ខ វេលាម៉ោង២រសៀល ក្រុមយុវជន Blue Dragon បានឈ្នះលើក្រុមសសយក ស្រុកចន្ទ្រា ០-៥។
ដោយឡែក នៅវេលាម៉ោង៤រសៀល ក្រុមយុវជន M.S.T FC និង ត្នោត Fc ចែកគ្នាបាន១ពិន្ទុម្នាក់ប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នា ១-១ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុង ង និងបានក្លាយជាគូតែមួយគត់ដែលស្មើគ្នា។

ថ្ងៃសៅរិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង ៨:០០ព្រឹក៖ RAINBOW FC ០-៥ ត្រកួនទែក (ពូល ក)
- ម៉ោង ២:០០រសៀល៖ បាទី ០-៣ សសយក ស្រុកកំពង់រោទិ៍ (ពូល ច)
- ម៉ោង ៤:០០រសៀល៖ ពូប្រុស លីងគួយ ៨-០ យុវជនឆន្ទៈកីឡា (ពូល ខ)
ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង ៨:០០ព្រឹក៖ NEVER WIN ១-៨ RED BULL (ពូល ង)
- ម៉ោង ២:០០រសៀល៖ សសយកស្រុកចន្រ្ទា ០-៥ BLUE DRAGON (ពូល ខ)
- ម៉ោង ៤:០០រសៀល៖ M.S.T FC ១-១ ត្នោត Fc (ពូល ង)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


