កីឡា
Dave Leduc ប្រាប់ថា អាចផ្តួល ព្រំ សំណាង ត្រឹម២នាទី តែ ប៉ឺត ខាំថាមិនអាច
តាមការគ្រោងទុកជំនួបជើងខ្លាំងគុនខ្មែរ ព្រំ សំណាង និងស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc អាចនឹងធ្វើឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ថោន បន្ទាប់ពីកីឡាករទាំងពីរផ្ទុះសង្គ្រាមពាក្យសំដីដាក់គ្នាជាបន្តបន្ទាប់។
ក្រោយការកំណត់ពេលវេលា ទីកន្លែង និងច្បាប់នៃការប្រកួតរួចរាល់កាលពីខែសីហា កីឡាករទាំងពីរនៅតែបន្តផ្ទុះសង្គ្រាមពាក្យសំដីដាក់គ្នាទៅវិញទៅមក។ ពិសេសអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងចំពោះ ព្រំ សំណាង ដែលបានលើកឡើងពីតម្លៃខ្លួន ដោយសាររូបគេចង់បានតម្លៃឲ្យសមនឹងការប្រកួតអន្តរជាតិជាមួយជើងខ្លាំងមីយ៉ាន់ម៉ា។ ក្នុងនោះមានទាំងអ្នកខ្លះបានលើកឡើងពី ធឿន ធារ៉ា អាចដាក់ជំនួសបាន ប្រសិន ព្រំ សំណាង មិនប្រកួត ព្រោះតែតម្លៃខ្លួន។

អ្វីដែលថ្មីបំផុតនោះ Dave Leduc បានឆ្លើយតបនឹងអ្នកបញ្ចេញមតិលើគណនី Facebook របស់ខ្លួនដោយបានបញ្ជាក់ថា រូបគេអាចផ្តួលកីឡាករកម្ពុជាបានយ៉ាងលឿន ហើយក៏អាចប្រកួតយូររហូតដល់៣០នាទីក៏បាន។
Leduc បានសរសេរថា ៖«ខ្ញុំអាចផ្តួល ព្រំ សំណាង ក្នុងរយៈពេលត្រឹមតែ២នាទី ប៉ុន្តែខ្ញុំក៏អាចប្រកួតបានយូររហូតដល់៣០នាទី ប្រសិនគាត់ចង់»។
ការលើកឡើងបែបនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះអតីតជើងខ្លាំងគុនខ្មែរ ប៉ឺត ខាំ បានលើកឡើងថា កីឡាករភូមា Dave Leduc នឹងមិនអាចធ្វើអ្វីបានលើ ព្រំ សំណាង ឡើយ។
លោកបានពន្យល់ថា ព្រំ សំណាង ជាកីឡាករវ៉ៃមិនល្អមើលតាំងពីដើមរហូតមកដល់ឥឡូវ ប៉ុន្តែជាកីឡាករដែលវ៉ៃតែងតែទទួលបានលទ្ធផលល្អ។ កីឡាប្រដាល់គឺវ៉ៃដើម្បីទទួលបានលទ្ធផលល្អ ប៉ុន្តែមិនមែនវ៉ៃដើម្បីល្អមើលទេ។ ផ្ទុយទៅវិញ កីឡាករប្រដាល់មួយចំនួនវ៉ៃល្អមើល ប៉ុន្តែបែរជាមិនសូវទទួលបានលទ្ធផលល្អប្រសើរ។ ចាំមើលទៅ Dave Leduc នឹងមិនអាចធ្វើអ្វីបានលើ ព្រំ សំណាង ឡើយ។
ជាការពិតណាស់ ព្រំ សំណាង តាំងពីដើមមកមិនដែលវ៉ៃធ្វើឲ្យអ្នកគាំទ្រជក់ចិត្តដិតអារម្មណ៍ឡើយ ប៉ុន្តែរូបគេតែងតែទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរសម្រាប់អាជីពប្រដាល់របស់ខ្លួន និងសម្រាប់ជាតិផងដែរ ក្នុងនោះបានឈ្នះមេដាយមាសស៊ីហ្គេម និងខ្សែក្រវាត់អន្តរជាតិជាច្រើនគ្រឿង។
តាមការព្រៀមព្រៀង ការប្រកួតរវាង ព្រំ សំណាង និង Dave Leduc នឹងប្រកួតលក្ខណៈគុនខ្មែរ និងវ៉ៃ១ទឹកមានរយៈពេល៩នាទី។ ការប្រកួតនេះ បើគ្មានកីឡាករណាម្នាក់សន្លប់ទេគឺស្មើគ្នា ស្របពេលការប្រកួតនេះជាលក្ខណៈមិត្តភាព និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


