កីឡា
ក្រោយចាញ់ឥណ្ឌាដូចគ្នា កម្ពុជាប៉ះកូរ៉េខាងត្បូងថ្ងៃនេះរឹតតែកក្រើក
ក្រុមបាល់ទះជម្រើសជាតិឥណ្ឌា បានបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន ដោយបានយកឈ្នះក្រុមខ្លាំងប្រចាំអាស៊ី កូរ៉េខាងត្បូង និងឈ្នះកម្ពុជា។
នៅថ្ងៃបើកឆាក ឥណ្ឌា បានយកឈ្នះ កម្ពុជាបានយ៉ាងងាយស្រួលក្នុងលទ្ធផល ០-៣ (ពិន្ទុ ១៤-២៥, ១៣-២៥ និង ១៩-២៥) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខណៈកាលពីម្សិលមិញនេះ ឥណ្ឌា បានបន្តឈ្នះ កូរ៉េខាងត្បូង ដោយលទ្ធផល ២-៣ ដើម្បីឈរលើកំពូលតារាងពូល C ឡើងទៅកាន់វគ្គបន្ត។

អ្នកគាំទ្រភាគច្រើនយល់ឃើញថា កូរ៉េខាងត្បូង ដែលជាម្ចាស់មេដាយកីឡាអាស៊ី៣សម័យ នឹងយកឈ្នះឥណ្ឌា ប៉ុន្តែការពិតនៅលើទីលានមិនដូចការគិតនោះទេ។ នៅសិតទី១ កូរ៉េខាងត្បូងបានយកឈ្នះដោយពិន្ទុ ២៧-២៥ ប៉ុន្តែសិតទី២ និងទី៣ ឥណ្ឌាបានយកឈ្នះវិញដោយពិន្ទុ ២៧-២៩ និង ២២-២៥ ប៉ុន្តែសិតទី៤ កូរ៉េខាងត្បូងបានយកឈ្នះ ២៥-២០ និងសិតកាត់សេចក្តី ឥណ្ឌា ឈ្នះ១៥-១៧។
តាមរយៈលទ្ធផលខាងលើនេះ កម្ពុជា និងកូរ៉េខាងត្បូងត្រូវប្រជែងគ្នាដើម្បីយកចំណាត់ថ្នាក់លេខ២ក្នុងពូលទើបឡើងទៅវិញវគ្គបន្ត។ និយាយឲ្យចំទៅ ក្រុមដែលឈ្នះវេលាម៉ោង១:៣០នាទីរសៀលនេះ នឹងឡើងទៅកាន់វគ្គបន្ត។
មែនទែនទៅ កូរ៉េខាងត្បូងជាក្រុមខ្លាំងលំដាប់អាស៊ី និងធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ពីកីឡាអាស៊ីជាច្រើនលើកហើយ ខណៈក្រុមបាល់ទះកម្ពុជាទើបតែចូលរួមប្រកួតកីឡាអាស៊ីនេះ៣លើកប៉ុណ្ណោះគិតទាំងឆ្នាំ២០២៣នេះ។

លើកទី១ ឆ្នាំ១៩៦៧ ក្រុមបាល់ទះកម្ពុជាបញ្ចប់ដោយចំណាត់ថ្នាក់លេខ៧ និងឆ្នាំ១៩៧០ ទទួលបានលេខ៤ ប៉ុន្តែរយៈពេលជាង៥០ឆ្នាំទើបកម្ពុជាបានចូលរួមប្រកួតម្តងទៀត។
ក្រុមបាល់ទះកម្ពុជាធ្លាប់ចាញ់កូរ៉េខាងត្បូងដោយលទ្ធផល ០-៣ កាលពីឆ្នាំ១៩៧០ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដូច្នេះជំនួបថ្ងៃនេះ កម្ពុជាមានសង្ឃឹមតិច ប៉ុន្តែក៏មិនធ្វើឲ្យក្រុមបាល់ទះកូរ៉េខាងត្បូងឈ្នះដោយស្រួលៗនោះដែរ។
កុំភ្លេចវេលាម៉ោង១:៣០នាទីរសៀលនេះ កម្ពុជា ប៉ះ កូរ៉េខាងត្បូង ដើម្បីកៅអី ឡើងទៅវគ្គបន្ត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


