កីឡា
កីឡាករ Jenia Grebennikov ស្តេចលីប៊ើរ៉ូ បាល់ទះ ក្នុងពិភពលោក
តួនាទីលីប៊ើរ៉ូ (Libero) នៅក្នុងកីឡាបាល់ទះ គឺជាតួនាទីដ៏សំខាន់មួយ ក្នុងការជួយសង្គ្រោះបាល់ នៅពេលខាងគូប្រកួតផ្តាច់គ្រាប់បាល់រកពិន្ទុ។ ងាកទៅកាន់ពិភពលោក គេបានចាត់ទុកកីឡាករជម្រើសជាតិ បារាំង Jenia Grebennikov ជាកំពូលកីឡាករនៅក្នុងតួនាទីនេះ ឬ King of libero។ តើកីឡាករជនជាតិដើម រុស្ស៊ី-សញ្ជាតិ បារាំងរូបនេះ មានប្រវត្តិសាវតា និងចំណុចពិសេសអ្វីខ្លះ ទើបគេដាក់រហស្សនាមឱ្យបែបនេះ?

រហស្សនាម«ស្តេចលីប៊ើរ៉ូ» នេះមិនមែនគេចេះតែដាក់នោះទេ ប៉ុន្តែវាបានស្តែងចេញឡើង ដោយសារ Jenia Grebennikov ជាកីឡាករម្នាក់ ដែលមានសមត្ថភាពលេចធ្លោរខ្លាំងខុសពីកីឡាករដទៃ។ គាត់ គឺជាកីឡាករម្នាក់ ដែលមានទេពកោសល្យខ្ពស់ បូកផ្សំជាមួយភាពរហ័សរហួន រវៀសរវៃ និងអាចជួយសង្គ្រោះពីការរកគ្រាប់បាល់របស់ក្រុមគូប្រកួតសឹងតែគ្រប់ស្ថានការណ៍។ បើនិយាយអំពីកំណត់ត្រាវិញ តារាបាល់ទះកម្ពស់ ១.៨៨ ម៉ែត្រ រូបនេះ បានឈ្នះពានជាច្រើនទាំងលក្ខណៈបុគ្គល ក្លិបអាជីព និងជម្រើសជាតិ។
ដកស្រង់ប្រវត្តិត្រួសៗ Jenia Grebennikov បានកើតនៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ១៩៩០ ក្នុងទីក្រុង Rennes ប្រទេស បារាំង ខណៈបច្ចុប្បន្នមានវ័យ ៣៤ ឆ្នាំ។ គាត់មានឪពុកជាជនជាតិ រុស្ស៊ី គឺលោក Boris Grebennikov ដែលជាអតីតកីឡាករបាល់ទះម្នាក់ផងដែរ។ Jenia បានចាប់ផ្តើមលេងបាល់ទះតាំងពីក្មេង ក្រោមការបង្ហាត់បង្ហាញដោយលោកឪពុក ហើយក្រៅពីនេះ គាត់ក៏មានជំនាញលេងកីឡាវាយកូនបាល់លើទឹកកក (Hockey) ផងដែរ ។

ប៉ុន្តែ Jenia បានសម្រេចចិត្តជ្រើសរើសផ្លូវ ជាកីឡាករបាល់ទះអាជីពនៅក្នុងឆ្នាំ ២០១២ នៅពេលគាត់មានវ័យ ២២ ឆ្នាំ។ ក្នុងឆ្នាំដំបូងនោះ គាត់បានជួយឱ្យក្រុមបាល់ទះ Rennes Volley 35 ឈ្នះពាន French Cup ផងដែរ។ លុះក្រោយមកទៀត គាត់បានឈ្នះពានជាច្រើនជាមួយក្លិប ដែលគាត់ធ្លាប់លេង ដូចជា German Cup ២ លើក និង German Championship ១ លើកជាមួយក្លិប VFB Friedrichshafen, ពាន Italian Cup ១លើក និង Italian Championship ១ លើកជាមួយក្លិប Cucine Lube Civitanova ខណៈបច្ចុប្បន្ននេះ គាត់កំពុងលេងនៅក្លិប Zenit Saint Petersburg ក្នុងប្រទេស រុស្ស៊ី។
ងាកទៅមើលកំណត់ត្រាជាមួយក្រុមជម្រើសជាតិ បារាំង វិញ គាត់ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន ដូចជាមេដាយមាសព្រឹត្តិការណ៍ អូឡាំពិក ២ លើក, មេដាយមាសព្រឹត្តិការណ៍ FIVB World League ២ លើក , មេដាយមាស ព្រឹត្តិការណ៍ FIVB Nations League ២ លើក និងមេដាយមួយចំនួនទៀត។
ស្លេះរឿងក្លិប និងជម្រើសជាតិត្រឹមនេះ យើងក្រឡេកទៅមើលកំណត់ត្រាលក្ខណៈឯកត្តជនវិញ។ គាត់ពិតជាធ្វើបានល្អខ្លាំងមែនទែននៅក្នុងតួនាទីនេះ។ ក្នុងនោះគាត់ធ្លាប់ឈ្នះពានលីប៊ើរ៉ូឆ្នើមប្រចាំពាន French Championship ២ លើក, ប្រចាំពានរង្វាន់ FIVB World Championship ១លើក, ប្រចាំពានរង្វាន់ FIVB World League ១ លើក, ប្រចាំព្រឹត្តិការណ៍ អូឡាំពិក នៅឆ្នាំ ២០២៤ និងនៅក្នុងកម្មវិធីជាច្រើនទៀត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


