កីឡា
តារាបាល់ទះឆ្នើម វឿន វាសនា រួមចំណែកជួយ Win Streak ឈ្នះលីគតៃវ៉ាន់ ៣ ឆ្នាំជាប់គ្នា
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន សំណាង បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្លិបបាល់ទះ Win Streak ឈ្នះពានលីគតៃវ៉ាន់ (TVL) រដូវកាល ២០២៤-២០២៥។

វឿន វាសនា ដែលមានដើមកំណើតមកពីខេត្ត បាត់ដំបង កំពុងបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងមែនទែនជាមួយក្លិបបាល់ទះ Win Streak ខណៈការទៅលេងនៅទីនោះ ២ រដូវកាលកន្លងមក រូបគេបានជួយឱ្យក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Taichung មួយនេះឈ្នះពានលីគ TVL ២ ឆ្នាំជាប់ៗគ្នា។

ការប្រកួតលីគ TVL របស់ តៃវ៉ាន់ នេះបានចាប់ផ្តើមតាំងពីខែ តុលា មកម្ល៉េះ ដែលមានក្រុមចំនួន៦ចូលរួមប្រកួតគឺក្រុម Changhua SDTV, Taipei Conti, Taoyuan Taipower, Yunlin Mizuno និង Win Streak។
បន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុប្រចាំសប្តាហ៍ និងការប្រកួតខ្វែងរួចមក ក្រុម Win Streak និង Yunlin Mizuno បានក្លាយជា ២ ក្រុមចុងក្រោយ ដែលបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ តាមរូបមន្តគឺ៣ ប្រកួតស្មើនឹង៣ថ្ងៃជាប់គ្នា។ ថ្ងៃទី១ ក្រុម Win Sreak បានយកឈ្នះដោយលទ្ធផល ៣-១ ប៉ុន្តែនៅថ្ងៃទី២ ក្រុម Yunlin Mizuno បានយកឈ្នះវិញដោយលទ្ធផល ៣-២ ខណៈថ្ងៃទី៣ ក្រុម Win Sreak បានយកឈ្នះ ដោយលទ្ធផល ៣-0 ដើម្បីក្លាយជាម្ចាស់ជើងឯករដូវកាល២០២៤-២៥។
សូមបញ្ជាក់ថា ចាប់តាំងពីក្លិបបាល់ទះ Win Streak បង្កើតឡើងនៅឆ្នាំ ២០២២ នេះគឺជាការឈ្នះពានលីគ TVL ៣ រដូវកាលជាប់ៗគ្នាក្នុងប្រវត្តិសាស្ត្រក្លិប ពោលគឺរដូវកាល ២០២២-២០២៣, ២០២៣-២០២៤ និង ២០២៤-២០២៥៕

លទ្ធផលវគ្គសន្សំពិន្ទុរបស់ក្រុម Win Streak
- ចាញ់ Pingtung Taipower ០-៣, ឈ្នះ Taoyuan ៣-០, ឈ្នះ Taipei Conti ៣-២, ឈ្នះ Yunlin Mizuno ៣-០, ឈ្នះ Changua ៣-០, ឈ្នះ Taipei Conti ៣-០, ឈ្នះ Changhua ៣-០, ចាញ់ Pingtung Taipower ២-៣, ឈ្នះ Changhua ៣-០, ឈ្នះ Changhua ៣-២, ឈ្នះ Yunlin Mizuno ៣-០, ឈ្នះ Taipei Conti ៣-០, ឈ្នះ Pingtung Taipower ៣-១, ឈ្នះ Taoyuan ៣-០, ឈ្នះ Yunlin Mizuno ៣-១, ឈ្នះ Pingtung Taipower ៣-១, ចាញ់ Taoyuan Taiwan ២-៣, ឈ្នះ Taoyuan Taiwan ៣-១, ឈ្នះ Taipei Conti ៣-១, ឈ្នះ Yunlin Mizuno ៣-០។
លទ្ធផលវគ្គខ្វែង
- ឈ្នះ Taoyuan Taiwan ៣-០
លទ្ធផលវគ្គផ្តាច់ព្រ័ត្រ
- ឈ្នះ Yunlin Mizuno ៣-១
- ចាញ់ Yunlin Mizuno ២-៣
- ឈ្នះ Yunlin Mizuno ៣-០
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


