កីឡា
ព្រឹកនេះ នារីកម្ពុជា ខាន់ ចេសា ប៉ះ Danielle ដណ្តើមខ្សែក្រវាត់ពិភពលោក ONE
វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ប្រកួតជាមួយកីឡាការិនីអាមេរិក Daniel Kelly ដើម្បីដណ្តើមខ្សែក្រវាត់ឃ្លេពិភពលោក នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ នៅសង្វៀន ONE Championship ក្នុងប្រទេសសិង្ហបុរី។

នេះជាការប្រកួតដណ្តើមខ្សែក្រវាត់ក្បាច់ឃ្លេលើកដំបូងសម្រាប់កីឡាការិនីនៅ ONE បន្ទាប់ពីបង្កើតឲ្យមានជំនាញឃ្លេនេះឡើង និងធ្លាប់មានកីឡាករបានឈ្នះខ្សែក្រវាត់ជំនាញនេះរួចមកហើយ។ ទាំង ខាន់ ចេសា និង Kelly លើកដំបូងដូចគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក។
យ៉ាងណា ចាប់តាំងពីចុះកុងត្រាចូលកាលពីឆ្នាំ២០២២ដូចគ្នា Danielle ធ្លាប់ប្រកួតឈ្នះ២ដង និងស្មើ១ដងនៅ សង្វៀន ONE ជាកន្លែងលើកទី១សម្រាប់ ខាន់ ចេសា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ។

អ្នកទាំងពីរធ្លាប់ប្រកួតគ្នាម្តងហើយកាលពីឆ្នាំ២០២១ នៅទឹកដីអាមេរិកដែលពូលនោះ កីឡាការិនីកម្ពុជាទទួលបានជ័យជម្នះដោយពិន្ទុ ដូច្នេះការជួបគ្នាលើកទី២នេះធ្វើឲ្យ ខាន់ ចេសា មានទំនុកចិត្ត។
ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជាបាននិយាយថា ៖«ជួបគ្នាលើកទី១ Kelly បានត្រឹមតែការពារប៉ុណ្ណោះភាគច្រើន។ ខ្ញុំមានទំនុកចិត្តខ្ពស់សម្រាប់ការប្រកួតនេះ ពីព្រោះខ្ញុំធ្លាប់ឈ្នះគាត់ម្តងហើយ។ ជាពិសេស ខ្ញុំត្រៀមខ្លួនបានយ៉ាល្អ ដោយសារខ្ញុំបានចូលហ្វឹកហាត់នៅក្លិបជឺជីតស៊ូដ៏ល្អ មានគ្រូបង្វឹកល្អ»។

បែបណាក្តី Danielle Kelly បានចាត់ទុកបរាជ័យលើកទី១គ្រាន់តែជាអឌិតកាលប៉ុណ្ណោះ ប៉ុន្តែនាងនៅពេលនេះមិនដូចមុន។ កីឡាការិនីអាមេរិករូបនេះបាននិយាយថា ៖«ខ្ញុំមិនគិតថា ខ្ញុំអន់នោះទេ។ លទ្ធផលចាញ់លើកមុនគ្រាន់តែជាអតីតកាល។ វាស្ទើរតែ២ឆ្នាំកន្លងទៅហើយ។ អីចឹងអ្វីៗវាមិនដូចមុនទេ។ ខ្ញុំបានត្រៀមយ៉ាងល្អសម្រាប់ការប្រកួតនេះ ហើយខ្ញុំចង់បង្ហាញថា ឥឡូវនេះខ្ញុំមិនដូចមុនទេ»។
ប្រសិនបើ ខាន់ ចេសា ឈ្នះនឹងក្លាយជាអត្តពលិកកម្ពុជាទី១ឈ្នះខ្សែក្រវាត់ពិភពលោកនៅស្ថាប័ន ONE និងជាការពារជ័យជម្នះរបស់ខ្លួនបានជោគជ័យ។ ផ្ទុយទៅវិញ Kelly នឹងទទួលបានសមិទ្ធផលធំបំផុតលើកដំបូងក្នុងអាជីពរបស់ខ្លួន និងជាការសងសឹកបានសម្រេច ប្រសិនបើទទួលបានជ័យជម្នះលើកីឡាការិនីកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង៧ព្រឹកនេះទៅ ដូច្នេះមិនច្បាស់ថា ម៉ោងប៉ុន្មានទើបដល់គូ ខាន់ ចេសា ពីព្រោះមានច្រើនគូ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


