កីឡា
ប្រកួតដំបូងបានត្រឹម១០ម៉ឺនរៀល អេលីត សាន់ តស៊ូរហូតប្រកួតព្រឹត្តិការណ៍ធំៗ
អ្នកលេងគុនខ្មែរកីឡាករ អេលីត សាន់ ធ្លាប់មានគំនិតបោះបង់ចោលអាជីពប្រដាល់ ប៉ុន្តែការតស៊ូដោយមានការគាំទ្រ និងជំរុញទឹកចិត្តពីក្រុមគ្រួសារ គ្រូបង្វឹកផងនោះបានធ្វើឲ្យរូបគេក្លាយជាកីឡាករជួរមុខម្នាក់ដែលទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍ធំៗ បូករួមទាំងការចេញទៅប្រកួតនៅក្រៅប្រទេស។
អេលីត សាន់ បានប្រាប់«កម្ពុជាថ្មី»ថា៖«ពេល ខ្ញុំប្រកួតដំបូងៗ បានលុយ១០ម៉ឺនទៅ១២ម៉ឺនរៀល។ ពេលនោះ ជួនកាល ខ្ញុំចង់ឈប់ពីប្រដាល់ដែរ ព្រោះតម្លៃខ្លួនតិច។ ក្រោយៗមកមានបងប្អូនគាំទ្រលើកទឹកច្រើន ខ្ញុំចេះតែបន្តហ្វឹកហាត់រហូតដល់ឥឡូវ។ ខ្ញុំមិនធ្លាប់គិតថា ខ្ញុំនឹងមានឱកាសចូលរួមកម្មវិធីធំៗ ប្រកួតដណ្តើមរថយន្ត ឬចេញទៅក្រៅប្រទេសទេ»។

ការខិតខំនប្រឹងប្រែងហ្វឹកហាត់បូករួមទាំងមានការជំរុញលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនផងនោះ អេលីត សាន់ បានឆក់យកបេះដូងអ្នកគាំទ្រតាមរយៈក្បាច់វ៉ៃដ៏ជក់ចិត្តរហូតមានកម្មវិធីធំៗជាបន្តបន្ទាប់ត្រូវការ។

កម្មវិធីគុនខ្មែរអលស្តារវគ្គ៨ កីឡាករ អេលីត សាន់ ជាបេក្ខភាពដណ្តើមរថយន្ត ក្រោយយកឈ្នះកីឡាករ Zaw Aye See របស់មីយ៉ាន់ម៉ា ប៉ុន្តែលទ្ធផលចុងគឺរូបគេទទួលបានសម្លេងគាំទ្រតិចជាង ពេជ្រ សម្បត្តិ ដែលជាម្ចាស់រថយន្តទី១ពីក្រុមហ៊ុនប៊ូសស្ត្រង។ ឱកាសប្រកួតដណ្តើមរថយន្តលើកទី២ អេលីត សាន់ ធ្វើបានយ៉ាងល្អនៅជុំទី១ដោយបានផ្តួលឲ្យកីឡាករថៃ រុងរ៉ាវី បានឆាមេក និងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ ឃីម បូរ៉ា។


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


