កីឡា
អេលីត សាន់ ប្រកាសផ្តល់តម្លៃខ្លួនទាំងអស់ដល់មន្ទីរពេទ្យគន្ធបុប្ផា បើឈ្នះបានឡាន
អ្នកលេងគុនខ្មែរ អេលីត សាន់ បានប្រកាសផ្តល់ប្រាក់តម្លៃខ្លួនទាំងអស់ដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ប្រសិនបើរូបគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានជ័យជម្នះរហូតក្លាយជាម្ចាស់រថយន្តថ្មីសន្លាង។
ព្រឹត្តិការណ៍ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន បានវិលត្រឡប់មកសាជាថ្មីដែលមានជើងខ្លាំងគុនខ្មែរចំនួន៧រូបដែលត្រូវប្រកួតជាមួយកីឡាករបរទេស។ ជើងខ្លាំងទម្ងន់ធ្ងន់ជាម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាង តារាគុនខ្មែរទម្ងន់ស្រាលជាម្ចាស់មេដាយមាសស៊ីហ្គេម ប៉ឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា។ អ្នកលេងចិត្តធំ អេលីត សាន់, ក្របីព្រៃ ពេជ្រ សម្បត្តិ និង ទូច ដេវីត។

ក្នុងចំណោមកីឡាករទាំង៧រូបនេះ មានតែ៤រូបប៉ុណ្ណោះត្រូវប្រកួតដើម្បីដណ្តើមពានរង្វាន់រថយន្តថ្មីសន្លាងគឺ អេលីន សាន់, ឃីម បូរ៉ា, ឈុត សេរីវ៉ាន់ថង និង ទូច ដេវីត។ បេក្ខភាពទាំង៤រូបសុទ្ធតែជួបដៃគូបរទេសនៅជុំទី១ មុនពេលយកអ្នកឈ្នះប្រកួតគូទី៨វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមរង្វាន់រថយន្ត។ លក្ខខណ្ឌផ្សេងទៀត អាចនឹងមិនមានការប្រកួតវគ្គផ្តាច់ព្រ័ត្រទេ ប្រសិនបើអ្នកលេងគុនខ្មែរមានតែម្នាក់ដែលទទួលបានជ័យជម្នះ។ លក្ខខណ្ឌមានច្រើនទៀតសម្រាប់ការប្រកួតដណ្តើមរថយន្តនេះ។
អេលីត សាន់ បានប្រកាសថា ៖«បើសិនជាខ្ញុំ អេលីត សាន់ បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ប្រកួតបានឡាន ខ្ញុំបាទនឹងយកតម្លៃខ្លួនទាំងអស់ជូនទៅមន្ទីរកុមារពេទ្យគន្ធបុប្ផា»។
ក្នុងព្រឹត្តិការណ៍នេះ ម្ចាស់មេដាយមាសស៊ីហ្គេមទម្ងន់ធ្ងន់ ព្រំ សំណាង ម្ចាស់មេដាយមាសស៊ីហ្គេម ប៉ឺត សង្ឃឹម និងម្ចាស់រថយន្តប៊ូសស្ត្រងលើកទី១ ពេជ្រ សម្បត្តិ មិនបានចូលរួមប្រកួតដណ្តើមរថយន្តទេ ប៉ុន្តែពួកគេប្រកួតមិត្តភាពអន្តរជាតិ។

លក្ខខណ្ឌនៃការប្រកួតដណ្តើមរង្វាន់រថយន្តនឹងផ្តល់ជូនលំអិតនៅពេលក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


