កីឡា
ឈុត សេរីវ៉ាន់ថង ឆ្លើយតប អេលីត សាន់ ថា ចង់លេងក្បាច់អ្វីក៏បាន
ជើងខ្លាំងគុនខ្មែរទម្ងន់៦០គីឡូក្រាម៤រូបត្រូវប្រជែងគ្នាដើម្បីរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងពីភេសជ្ជៈប៊ូសស្ត្រង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដែលចូលទស្សនាដោយសេរី។

បេក្ខភាពទាំង៤រូបសុទ្ធតែជើងខ្លាំងជួរមុខគឺ ឃីម បូរ៉ា, ទូច ដេវីត, ឈុត សេរីវ៉ាន់ថង និង អេលីត សាន់។ បេក្ខភាពទាំង៤រូបនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ហើយក៏មានសង្គ្រាមពាក្យសំដីផ្ទុះដាក់គ្នារវាងកីឡាករ។
ក្នុងនោះគេឃើញកីឡាករពូកែបុក អេលីត សាន់ ប៉ះសំដីគ្នាជាមួយអ្នកលេងក្បាច់ ឈុត សេរីវ៉ាន់ថង។ អេលីត សាន់ ចង់ជួប ឈុត សេរីវ៉ាន់ថង នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជម្រុះបញ្ជីចាស់ និងចង់ឲ្យកីឡាករមកពីខេត្តបាត់ដំបងម្នាក់នេះវ៉ៃបុកពោលគឺមិនត្រូវព្យាយាមថយក្រោយឡើយ។

ឆ្លើយតបនឹងការចង់បានរបស់ អេលីត សាន់ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង បានឆ្លើយតបថា ៖«បុកក៏បាន ថយក៏បាន ក្បាច់គុនខ្មែរមានច្រើនទម្រង់ ច្រើនក្បាច់ ច្រើនស្នៀត អ្នកខ្លាំងពិតគឺចេះវាយគ្រប់ដាន»។
អ្នកទាំងពីរធ្លាប់ប៉ះចុងក្រោយកាលពីខែមិថុនាដែលពេលនោះ ឈុត សេរីវ៉ាន់ថង ឈ្នះដោយពិន្ទុដើម្បីទទួលបានខ្សែក្រវាត់ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារ និងខ្សែកមាស២តម្លឹង។ ការប្រកួតនោះ អេលីត សាន់ ជាអ្នកដើរចូលវ៉ៃ ប៉ុន្តែធ្វើអ្វីមិនបានលើ សេរីវ៉ាន់ថង ដែលព្យាយាមប្រើបច្ចេកទេស ថយក្រោយ និងវ៉ៃយកពិន្ទុ។

លក្ខខណ្ឌនៃការប្រកួតដើម្បីប្រជែងរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងមានដូចខាងក្រោម៖
- ១. ករណី កីឡាករខ្មែរទាំង៤រូបទទួលបានជ័យជម្នះដូចគ្នា នឹងជ្រើសរើសយក២រូប (ខ្មែរប៉ះខ្មែរ) ដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ សារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
- ២. ករណី កីឡាករខ្មែរ៣រូបឈ្នះ គឺជ្រើសរើសយក២រូបដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ សារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
- ៣. ករណី កីឡាករខ្មែរ២នាក់ឈ្នះ គឺអ្នកឈ្នះទាំងពីររូបឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
- ៤. ករណី កីឡាករខ្មែរតែ១រូបឈ្នះគឺក្លាយជាម្ចាស់រថយន្តតែម្តងដោយគ្មានការប្រកួតវគ្គផ្តាច់ព្រ័ត្រគូទី៨ទេ។
- ៥. ករណី កីឡាករខ្មែរចាញ់ទាំង៤រូប គឺប្រើវិធីសាស្ត្រនៃការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ សារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ដើម្បីប្រកួតគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
កីឡាករបរទេសមិនមែនជាបេក្ខភាពដើម្បីរង្វាន់រថយន្តទេ។ ពួកគេប្រកួតមិត្តភាពអន្តរជាតិធម្មតាដែលខុសពីកីឡាករកម្ពុជាប្រកួតមិត្តភាពអន្តរជាតិដើម្បីប្រជែងគ្នាឆ្ពោះទៅដណ្តើមរង្វាន់រថយន្ត។
គូប្រកួត
- ទូច ដេវីត vs Wang Yue Yue (ចិន)
- អេលីត សាន់ vs Rungrawee Banchamek (ថៃ)
- ឈុត សេរីវ៉ាន់ថង vs Italo Fritas (ប្រេស៊ីល)
- ឃីម បូរ៉ា vs Chatchai PK Saenchai (ថៃ)
- ប៉ឺត សង្ឃឹម vs Guo Chen (ចិន)
- ព្រំ សំណាង vs Vladyslav (អ៊ុយក្រែន)
- ពេជ្រ សម្បត្តិ vs Elias Ghazali (ម៉ាឡេស៊ី/អាមេរិក)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ