កីឡា
ពេជ្រ សម្បត្តិ ប៉ះ Bahroumi ម្ចាស់ខ្សែក្រវាត់WBCនៅបារាំងចុងសប្តាហ៍នេះ
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ត្រូវធ្វើការធ្ងន់នៅពេលជួបកីឡាករបារាំង Faycal Bahroumi ក្នុងកម្មវិធី Kun Khmer All Star នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបារីស ប្រទេសបារាំង។

Faycal Bahroumi ជាជើងខ្លាំងដែលមានបទពិសោធច្រើន និងធ្លាប់ឈ្នះខ្សែក្រវាត់ច្រើន។ រូបគេបានក្លាយជាជើងឯកថ្នាក់ជាតិបារាំងនៅឆ្នាំ២០១៩ និងនៅឆ្នាំដដែលនោះ រូបគេបានឈ្នះខ្សែក្រវាត់ WBC International មួយថៃក្នុងប្រភេទទម្ងន់៦១គីឡូក្រាម បន្ទាប់ពីបានប្រកួតឈ្នះកីឡាករអ៉ីតាលី Andrea Serra ក្នុងកម្មវិធី Hearts on Fire។
ស្ថិតិនៃការប្រកួតជាក់ស្តែងមិនច្បាស់ឡើយ ប៉ុន្តែបើតាមយោងតាមការបង្ហាញតាមរយៈការប្រកួតកន្លងមក កីឡាករបារាំងមកពីក្លិប Team Alamos រូបនេះធ្លាប់ឡើងសង្វៀនមិនក្រោម៥០ដងឡើយ។ អាវុធដែលគ្រោះថ្នាក់របស់ Faycal គឺទាត់ និងចេះឡើងជង្គង់ ស្របពេលកាយសម្បទារឹងមាំ កម្ពស់១.៧៥ម៉ែត្រ រូបគេប្រហែលជាដាក់សម្ពាធលើ ពេជ្រ សម្បត្តិ ដែលមានកម្ពស់ត្រឹមតែ១.៦៥ម៉ែត្រ។

ទោះបីជាយ៉ាងណា ពេជ្រ សម្បត្តិ ជាកីឡាករវ៉ៃមិនចេះចុះញមនឹងដៃគូ។ រាល់ពេលឡើងសង្វៀនរូបគេតែងតែដើរសម្រុកចូលវ៉ៃរហូតតាមរយៈកណ្តាប់ដៃធ្ងន់ៗ និងកែងដ៏គ្រោះថ្នាក់។
ពេជ្រ សម្បត្តិ ស្ថិតក្នុងចំណោមកីឡាករគុនខ្មែរ៤រូបដែលមានឈ្មោះប្រកួតក្នុងកម្មវិធីប្រដាល់ Kun Khmer All Star ដែលតាមការគ្រោងទុកនឹងចាប់ប្រកួតវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀន Michel Jaz Gymnasium តំបន់ Bussy Saint George ក្នុងទីក្រុងបារីស ប្រទេសបារាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


