កីឡា
តេក្វាន់ដូ ITF បង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីធានាយកឲ្យបានមេដាយមាស១៥គ្រឿង ក្នុងស៊ីហ្គេម ២០២៣
ថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ អាយ.ធី.អេស(ITF) បានជំរុញឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ បង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីធានាថា ត្រូវតែយកឲ្យបានមេដាយមាស ១៥គ្រឿង ពីក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ.ធី.អេហ្វ(ITF)កម្ពុជា មានប្រសាសន៍ដោយបានលើកឡើងថា ការកម្រិតឲ្យប្រភេទកីឡាតេក្វាន់ដូ ITF ដណ្តើមមេដាយមាសឲ្យបាន១៥គ្រឿង គឺមិនមែនជារឿងសាមញ្ញទេ។ ជាធម្មតា ការកម្រិតនូវមេដាយមាស១៥គ្រឿងនេះ គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃនេះ ក៏ជាមោទនភាពរបស់យើងដែរ ដោយគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា(CAMSOC) បានដឹងពីកម្រិតគុណភាពសមត្ថភាពបច្ចេកទេសរបស់កីឡាតេក្វាន់ដូITFហើយ។
លោកបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ យើងបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងស៊ីហ្គេមឆ្នាំ២០២៣ តាមរយៈការបង្កើនការហ្វឹកហាត់ ការពង្រឹងវិន័យ។ មនុស្សទាល់តែមានវិន័យទើបការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព។
បើតាមការឲ្យដឹងពីគណៈកម្មាធិការជាតិរៀបចំប្រកួតនោះ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ បណ្តាប្រទេសដែលនឹងចូលរួមប្រជែងមេដាយជាមួយម្ចាស់ផ្ទះកម្ពុជា មានដូចជា សឹង្ហបុរី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ជាដើម។ ក្នុងចំណោមបណ្តាប្រទេសទាំងនេះ លោក កែវ រ៉េមី បានចាត់ទុកថា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មានភាពខ្លាំងក្លាលើប្រភេទតេក្វាន់ដូ ITF នេះ ប៉ុន្តែក៏មិនមែនជាឧបសគ្គធំរបស់កម្ពុជា ក្នុងការប្រកួតប្រជែងមេដាយនោះទេ ហើយកម្ពុជាក៏មានបទពិសោធន៍យ៉ាងច្រើនដែរ ជាពិសេសនៅក្នុងការប្រកួតជើងឯកពិភពលោកនិងអាស៊ីជាដើម ហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ក៏មិនមានអ្វីជាឧបសគ្គធំពេកទេ។
ទោះបីជាបែបនេះក្តី ក៏លោកកែវ រ៉េមី លើកឡើងថា យើងមិនមែនភ្លេចខ្លួន មើលស្រាលគេឬធ្វេសប្រហែសបានទេ គឺយើងតែងតែផ្តល់តម្លៃសម្រាប់ការហ្វឹកហាត់ ដោយការហ្វឹកហាត់ត្រូវតែជឿជាក់លើខ្លួនឯង ហើយក៏មិនមានការភ័យខ្លាចសម្រាប់ការប្រកួតឡើយ ដែលចំណុចទាំងអស់នេះ លោកតែងតែបានផ្តល់ការលើកទឹកចិត្ត ការបណ្តុះឆន្ទៈជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឲ្យកាន់តែមានស្មារតីមោះមុតបន្ថែមទៀត៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ