Connect with us

កីឡា

FIFA និង AFC រារាំងអាល់ហ្សេរីពីការ​ធ្វើម្ចាស់ផ្ទះ​ជម្រុះ World Cup 2026 ជំនួសប៉ាឡេស្ទីន

បានផុស

នៅ

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់​ប្រទេស​អាល់ហ្សេរី ក្នុងការទទួលធ្វើ​ម្ចាស់ផ្ទះរៀបចំការប្រកួតរបស់ប្រទេសប៉ាឡេស្ទីន រួមទាំងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ខណៈ​សង្រ្គាម​រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នៅតែបន្ត។

សហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរី (FAF) ដែលស្ថិតនៅទ្វីបអាហ្រ្វិក ថែមទាំងបានផ្អាកការប្រកួតបាល់ទាត់ទាំងអស់របស់ខ្លួន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន មុនពេលផ្តល់ជំនួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាល់ហ្សេរី បានថ្កោលទោសជម្លោះនេះ និងបានឧទ្ទិសដល់ “ជនរងគ្រោះនៃការវាយប្រហារ​​នៅ​តំបន់​ហ្គាហ្សា ប្រឆាំងនឹងប្រជាជននៅក្នុងប្រទេសប៉ាឡេស្ទីន”។

FIFA និង AFC មិនចាប់អារម្មណ៍លើគំនិតនេះទេ ដោយសារ FAF បានទទួលលិខិតណែនាំការប្រកួតពី​ប៉ាឡេស្ទីនឱ្យលេង “នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន ពោលគឺទ្វីបអាស៊ី ស្របតាមបទប្បញ្ញត្តិជាធរមាន”។

ប៉ាឡេស្ទីន នឹងចាប់ផ្តើមយុទ្ធនាការ World Cup 2026 របស់ពួកគេទល់នឹងលីបង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា។

ការប្រកួតក្រៅដីនឹងត្រូវរៀបចំនៅក្នុងប្រទេសអារ៉ាប់រួម មុនពេល​ពួកគេ​ទទួលស្វាគមន៍ក្រុមអូស្ត្រាលី ក្នុងការប្រកួតក្នុងដីប្រាំថ្ងៃបន្ទាប់ ដែលគ្រោងលេងក្នុងប្រទេសអាល់ហ្សេរីនេះតែម្ដង។

បច្ចុប្បន្នមិនទាន់មានទីតាំងសម្រាប់ការប្រកួតទល់នឹងអូស្ត្រាលីទេ ប៉ុន្តែអគ្គលេខាធិការ AFC លោក Datuk Seri Windsor John បានផ្តល់យោបល់ថា គុយវ៉ែត អាចធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។

គួររម្លឹក​ ប៉ាឡេស្ទីន បានដកខ្លួនចេញពីការប្រកួតពានមិត្តភាព Merdeka នៅប្រទេសម៉ាឡេស៊ី ដោយសារសង្គ្រាមកាលពីខែមុន។

ចាប់តាំងពីទទួលបានឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៦២ អាល់ហ្សេរី តែងតែគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយបានសន្យាផ្តល់ជំនួយរាប់លានដុល្លារ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម