កីឡា
មុនប៉ះគ្នាថ្ងៃសៅរ៍នេះ លោក Oleg ប្រាប់ពីភាពខ្លាំងចម្បងរបស់ព្រះខ័នរាជស្វាយរៀង
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានសម្លឹងឃើញពីភាពខ្លាំងចម្បងរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងគឺអ្នកចាំទីដែលធ្វើឲ្យពួកគេទទួលបានជ័យជម្នះ១០ប្រកួតជាប់គ្នាក្នុងលីគកំពូលកម្ពុជារដូវកាល២០២៣-២៤។

គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនបានឲ្យដឹងថា ព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំងគ្រប់តំបន់គឺទាំងតំបន់ការពារ តំបន់បម្រើ និងតំបន់ប្រយុទ្ធ ហើយជាក្រុមលេងគ្រប់គ្រងបាល់ច្រើន ព្រមទាំងបង្កើតឱកាសគ្រោះថ្នាក់ក៏មានប្រសិទ្ធភាព ប៉ុន្តែមានចំណុចមួយដែលប្រហែលជាអ្នកខ្លះមិនសូវចាប់អារម្មណ៍នឹងចំណុចល្អរបស់ព្រះខ័នរាជស្វាយរៀង។

លោក Oleg Starynskyi បានលើកឡើងថា ៖«ចំណុចទី១ដែលព្រះខ័នរាជស្វាយរៀងខ្លាំងគឺអ្នកចាំទី។ នៅពេលអ្នកចាំទី វីរៈ ដារ៉ា ចូលរួមកាលពីដើមរដូវកាលនេះបានធ្វើឲ្យព្រះខ័នរាជស្វាយរៀងឈានទៅមួយម្រិតទៀត។ ដារ៉ា លេងគ្រប់គ្រងបាល់បានយ៉ាងល្អ តាមរយៈការប្រើប្រាស់ជើងដ៏មានប្រសិទ្ធភាពដែលធ្វើឲ្យតំបន់ខាងក្រោមរបស់ពូកគេមានសុវត្ថិភាព»។

លោកបន្តថា ៖«ម្យ៉ាងវិញទៀតនោះ ស្វាយរៀងចូលចិត្តលេងគ្រប់គ្រងបាល់បានច្រើន និងរៀនពីចំណុចខ្វះខាតរបស់ខ្លួនបានល្អពីមួយប្រកួតទៅមួយប្រកួត។ ជាពិសេសខ្សែប្រយុទ្ធរបស់គេមានគុណភាព ហើយផ្លាស់ប្តូរចង្វាក់លេងបានល្អ»។

ព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់បរាជ័យម្តងណាឡើយសម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤នេះដោយឆ្លងកាត់១០ប្រកួត ឈ្នះទាំង១០ប្រកួត រកបាន៣០ពិន្ទុពេញ កំពុងឈរលើកំពូលតារាង។
ស្របពេលភ្នំពេញក្រោនកំពុងឈរលេខ២ក្នុងតារាងជាមួយនឹង២២ពិន្ទុតាមរយៈជ័យជម្នះ៧ ស្មើ១ និងចាញ់២។

ក្រុមទាំងពីរត្រូវប៉ះគ្នាជើងទី២ ក្នុងសប្តាហ៍ទី១១ នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋានរបស់ក្លិបភ្នំពេញក្រោន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


